ជាទូទៅនៃមនុស្ស ៤០​ឡើងទៅ

 

ចំពោះមនុស្សចាស់គ្រប់រូបដែលមានអាយុពី 40 ឆ្នាំឡើងទៅ ការចុះខ្សោយកាយសម្បទា ក៏ដូចជាមុខងាររបស់សារពាង្គកាយជារឿងទូទៅមួយ។ ភាគច្រើននៃមនុស្សចាស់តែងតែគិតច្រើនដែលធ្វើអោយការចងចាំ​ថយចុះ មុខងារខួរក្បាលធ្លាក់ចុះ សាច់ដុំចាប់ផ្តើមចុះខ្សោយជាលំដាប់ ឆ្អឹងចាប់ផ្តើមស្ពោធ សន្លាក់ចាប់​ផ្តើមសឹក ហើយបង្កអោយមានការឈឺចាប់។ ម្យ៉ាងទៀតដោយសារឥរិយាបថនៃការទទួលទាន គុណភាពនិងអនាម័យចំណីអាហារ ក៏ដូចជាសារធាតុគីមី​ក្នុងអាហារ​​​​​​​​​​​​​​​​​​​ បានធ្វើឲ្យអត្រានៃការលើស​ជាតិស្ករ និងជាតិខ្លាញ់មាន​ការកើនឡើងជាលំដាប់ រហូតធ្វើឲ្យយើង​​​មានជម្ងឺដោយមិនដឹងខ្លួន។​​ សព្វថ្ងៃនេះ ការចំណាយលើសេវាព្យាបាលសុខភាពរបស់មនុស្សពេញវ័យ និងមនុស្សចាស់មានការកើនឡើងគួរអោយកត់សម្គាល់ ដែលនេះជាមូលហេតុចម្បងមួយធ្វើឲ្យយើងគួរគិតគូពីការថែទាំសុខភាពអោយបានល្អ ជៀសជាងការ
ចំណាយច្រើនបន្ទាប់ពីធ្លាក់ខ្លួនឈឺ

សារធាតុសំខាន់ៗនៅក្នុងម្សៅទឹកដោះគោ

 

ម្សៅទឹកដោះគោ Royal Ausnz Professional AgedCare Formula ត្រូវបានផលិតឡើងដើម្បីបំពេញតម្រូវការសុខភាពរបស់មនុស្សចាស់ដែលកំពុងប្រឈម​ ឬមានជម្ងឺដូចដែលបានរៀបរាប់។ ម្សៅទឹកដោះ គោដ៏​ពិសេសនេះមានផ្ទុកសារជាតិ Inulin សម្រាប់ជួយធ្វើឲ្យមានតុល្យភាពជាតិស្ករក្នុងឈាម​ សម្បូរទៅ​ដោយជាតិរ៉ែ កាល់ស្យូម ស័ង្កសី និងជាតិដែក សម្រាប់ជួយថែរក្សាឆ្អឹងនិងសន្លាក់ឲ្យរឹងមាំ ហើយមាន DHA និង Lecithin សម្រាប់ជំនួយដល់ប្រព័ន្ធប្រសាទ និងខួរក្បាល និងសម្បូរទៅដោយ FOS ដើម្បី​​​​​​​​​​ជួយដល់​ប្រព័ន្ធរំលាយអាហារដែលមានដូចជា ក្រពះ ពោះរៀន ថ្លើមជាដើម។ ហើយពិសេសជាងនេះ ទៅទៀត​គឺមានបន្ថែម Lactofferin ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំទប់ទល់ការឆ្លងជំងឺផ្សេងៗ។

ស្ថានភាពសុខភាពក្រោយវ័យ ៤០ឆ្នាំ

 

សម្រាប់ស្រ្តីវ័យ ៤០ឆ្នាំឡើង

ចាប់ពីវ័យ៤០ឆ្នាំឡើង បម្រែបម្រួលអរម៉ូនជាបញ្ហាប្រឈមបំផុតដែលបណ្ដាលឲ្យស្រ្តីចាប់ផ្ដើមមានការប្រែប្រួលវដ្តរដូវ​។ ការរអាក់រអួលវដ្ដឈាម​រដូវ ឬអវត្តមានឈាមរដូវនេះធ្វើឲ្យមានការបឺត​ស្រូបយក កាល់ស្យូម ជាតិដែក និងរ៉ែពីឆ្អឹងទៅសរសៃឈាមខ្ពស់ដែលជាមូលហេតុចម្បងមួយធ្វើឲ្យស្ត្រីមានអាការៈឈឺឆ្អឹង និងសន្លាក់ បម្រែបម្រួលចង្វាក់បេះដូង និងសម្ពាធឈាម។ ម៉្យាងទៀតស្រី្តក៏អាចប្រឈមនឹងជំងឺទាក់ទងនឹងប្រដាប់បន្តពូជច្រើនជាងបុរសផងដែរ។

 

សម្រាប់បុរសវ័យ ៤០ឆ្នាំឡើង

បុរសដែលមានវ័យ ៤០ឆ្នាំឡើងទៅគួរតែធ្វើការត្រួតពិនិត្យមើលក្រពេញប្រូស្តាតជាប្រចាំ ព្រោះអត្រាជំងឺមហារីកក្រពេញប្រូស្ដាតមានការកើនឡើងគួរអោយកត់សំគាល់។ ជាទូទៅក្រពេញប្រូស្តាត តែងតែរីកលូតលាស់ទៅតាមវ័យរបស់បុរស ប៉ុន្តែបើវារីកធំ ឬដុះឆ្ពោះទៅផ្នែកខាងក្នុងនោះ​វានឹងធ្វើ​ឱ្យមានផលរំខាន និងប៉ះពាល់ដល់ដំណើរ​​នៃការ​​ បញ្ចេញ​​ទឹកនោម ហើយបង្កើតជារោគសញ្ញាជំងឺពាក់ព័ន្ធនិងប្រដាប់បន្តពូជផ្សេងៗទៀត។ ក្នុងករណីនេះបុរសច្រើនជួបបញ្ហានៅ​ពេល​បត់ជើងតូច​ ដូចជាទឹកនោមបាញ់ចេញខ្សោយ ហើយត្រូវបត់ជើងតូចជាច្រើនដងនៅ​​​ពេល​​យប់ដែលជារឿយៗធ្វើអោយកើតជម្ងឺ​ ដេកមិនលក់ ជំងឺក្រពះ ​​​ជាដើម។