រូបមន្ដសម្រាប់អ្នកម្ដាយកំពុងពរពោះ

ការមានគភ៌គឺជាអំឡុងពេលដ៏ពិសេសបំផុតនៅក្នុងជីវិតសម្រាប់រូបអ្នកផ្ទាល់ និងកូនរបស់អ្នក។ ជាពេលវេលាពោរពេញដោយភាពអស្ចារ្យ ភាពសប្បាយរីករាយ និងការបំពេញតម្រូវការ ជាមួយនិងការប្ដេជ្ញាចិត្តកសាងអនាគតដ៏មានសុភមង្គល។

កំឡុងពេលនេះជាពេលដែលតម្រូវការជីវជាតិសំខាន់ៗផ្សេងៗរបស់អ្នកមានការកើនឡើង ដូចជាអាស៊ីតហ្វូឡិច កាល់ស្យូម និងជាតិដែក ដើម្បីទ្រទ្រង់ដល់ការលូតលាស់ និងការអភិវឌ្ឍទាំងមូលរបស់ទារក និងដើម្បីធានាបានសុខភាពល្អ ភាពរីករាយ និងកត្តាចំបងៗផ្សេងៗសម្រាប់អ្នកម្ដាយគ្រប់រួប។

ដូចនេះហើយបានជាអ្នកម្ដាយជាច្រើនរូបជ្រើសរើសយកម្សៅទឹកដោះគោ ROYAL AUSNZ រូបមន្ដសម្រាប់អ្នកម្ដាយកំពុងពរពោះ និងអ្នកម្តាយដែលបំបៅកូនដោយទឹកដោះ ដែលជាទឹកដោះគោសំបូរដោយសារធាតុចិញ្ចឹម តាមរូបមន្ដស្រាវជ្រាវបែបវិទ្យាសាស្រ្ដ​សមស្របសម្រាប់អ្នកម្ដាយ និងផលិតឡើងស្របតាមស្ដង់ដារ និងបទដ្ឋានអាហាររបស់ប្រទេស​​       អូស្រា្ដលីលំដាប់ថ្នាក់ពិភពលោក ដែលផ្ដល់អោយអ្នក និងកូនតូចរបស់អ្នក នូវគ្រឿងផ្សំសំខាន់ៗ  ដែលចាំបាច់សម្រាប់ការចាប់ផ្ដើមសុខភាពដ៏ល្អប្រសើរ។ ម្សៅទឹកដោះគោ AUSNZ រូបមន្ដសម្រាប់អ្នកម្ដាយកំពុងពរពោះត្រូវបានផលិតឡើងដើម្បីទ្រទ្រង់តម្រូវការជីវជាតិដល់មាតា និងទារកសម្រាប់អ្នកដែលបានត្រៀមខ្លួន និងមានបំណងក្លាយជាម្ដាយនាពេលអនាគត។

ម្សៅទឹកដោះគោ AUSNZ រូបមន្ដសម្រាប់អ្នកម្ដាយកំពុងពរពោះ ទទួលបានពានរង្វាន់មេដាយមាសឆ្នាំ 2018 ត្រូវបានផលិតឡើងតាមស្ដង់ដារដែលយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីធានាបានគុណភាព ​និងផលិតផលអាហារូបត្ថម្ភដ៏ល្អឥតខ្ចោះ។ ផលិតផលរួមផ្សំដោយសារធាតុទឹកដោះគោស្រស់ និងសំបូរដោយវីតាមីន និងសារធាតុរ៉ែ ។

  • ផលិតចេញពីទឹកដោះគោសុទ្ធអូស្រា្ដលី ១០០%
  • ផលិតផលងាយស្រួលរលាយសព្វក្នុងទឹក
  • ផលិតផលគ្មានសារធាតុបំរុងដើម្បីរក្សារទុកបានយូរ (Preservatives) គ្មានបន្ថែមព៌ណ ក្លិន រស់ជាតិ និង គ្មាន GMO
  • គ្រឿងផ្សំជ្រើសរើសតាមបែបវិទ្យាសាស្រ្ដ និងបច្ចេកវិជ្ជា WET BLENDING
  • មានសារធាតុរ៉ែ និងវីតាមីនសំខាន់ៗជាង១៦ប្រភេទ
  • សមស្របសម្រាប់អ្នកម្ដាយដែលចង់ឱ្យកូនមានសុខភាពល្អ និងអ្នកម្ដាយកំពុងបំបៅដោះកូន
  • ជួយដល់អ្នកម្តាយទប់ទល់អាការះចាញ់កូន និង​ ឡើងទម្ងន់ហួសកំរិត
  • ទម្ងន់សុទ្ធ: ៩០០ក្រាម

ម្សៅទឹកដោះគោ AUSNZ រូបមន្ដសម្រាប់អ្នកម្ដាយកំពុងពរពោះផ្ដល់អោយអ្នកម្ដាយ និងទារកដែលកំពុងលូតលាស់ នូវអាហារបំប៉នជីវជាតិពេញលេញដែលមានសារធាតុរ៉ែ និងវីតាមីនសំខាន់ៗជាង១៦ប្រភេទ និងបានផលិតឡើងតាមបែបវិទ្យាសាស្រ្ដ ដើម្បីផ្ដល់អោយអ្នក និងកូនតូចរបស់អ្នកនូវជីវជាតិដ៏ល្អបំផុតពេញក្នុងកំឡុងពេលដ៏សំខាន់ក្នុងជីវិតមួយនេះ។

គ្រឿផ្សំសំខាន់ៗរួមមានអាស៊ីតហ្វូឡិចដែលជួយដល់ការអភិវឌ្ឍខួរក្បាល របស់ទារក និងជួយការពារផលប៉ះពាល់និងជម្ងឺផ្សេងៗដល់កុមារដែលទើបនឹងកើត។ សារធាតុ DHA ជាបណ្ដុំបង្កើតខួរក្បាល និងភ្នែករបស់កូនតូចរបស់អ្នក ។ សារធាតុ Prebiotics (FOS) ជួយទ្រទ្រង់ដល់ការលូតលាស់របស់បាក់តេរីនៅក្នុងពោះវៀន ដើម្បីរក្សាបានសុខភាពល្អក្នុងប្រព័ន្ធរំលាយអាហារ រួមផ្សំនឹងនុយក្លេអូទីត ដែលប្រហាក់ប្រហែលនឹងសារធាតុក្នុងទឹកដោះម្ដាយសម្រាប់ផ្ដល់ដល់ការលូតលាស់ និងការអភិវឌ្ឍទាំងមូលកាន់តែប្រសើរ ព្រមទាំងសារធាតុ Galacto-oligosaccharides (GOS) ដែលជំរុញដល់ការលូតលាស់របស់បាក់តេរីជំនួយសុខភាពសំខាន់ៗនៅក្នុងប្រព័ន្ធរំលាយអាហារ។

ដោយផលិតចេញពីទឹកដោះគោអូស្រ្ដាលីដែលមានការអនុញាតិ និងទទួលស្គាល់ ម្សៅទឹកដោះគោ AUSNZ រូបមន្ដសម្រាប់អ្នកម្ដាយត្រូវបានធ្វើអោយមានតុល្យភាពល្អឥតខ្ចោះដើម្បីផ្ដល់អោយអ្នក និងកូនតូចរបស់អ្នកនូវជីវជាតិដែលអ្នកទាំងពីរត្រូវការក្នុងកំឡុងពេលដ៏សំខាន់នេះ។

ម្សៅទឹកដោះគោម៉ាក Royal AUSNZ រូបមន្ដសម្រាប់អ្នកម្ដាយកំពុងពរពោះត្រូវបានផលិតឡើងពីទឹកដោះគោអូស្រ្ដាលីដែលមានគុណភាពខ្ពស់បំផុតមានប្រភពចេញពីតំបន់ដងទន្លេ Murray ដ៏មានជីជាតិស្ថិតនៅភាគពាយព្យទីក្រុង Victoria ដែលជាតំបន់មានលក្ខខណ្ឌអាកាសធាតុស្រទន់ ដីមានជីជាតិ បរិស្ថានល្អប្រសើរ និងសំបូរដោយទឹកស្អាតសម្រាប់កសិកម្មប្រមូលផ្ដុំគ្នា បង្កើតជាតំបន់ដីបំរុងកសិកម្មដ៏ល្អបំផុតលើពិភពលោក ។

ការទទួលស្គាល់ Royal AUSNZ

រាល់ផលិតផលរបស់ Royal AUSNZ ទាំងអស់សុទ្ធតែទទួលបានស្ដង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសអូស្រ្ដាលីសម្រាប់ទីផ្សារក្នុងតំបន់ និងស្ថិតនៅក្រោមការគ្រប់គ្រង និង​ ត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីស្ថាប័ន Australian Quarantine and Inspection Service (AQIS) សំរាប់ការនាំចេញ។ ផលិតផលរបស់យើងទទួលបាននូវវិញ្ញាបនបត្រទទួលស្គាល់ជាច្រើនដូចខាងក្រោម:

  • វិញ្ញាបនបត្រទំនិញប្រភពដើមប្រទេសអូស្រ្ដាលី
  • វិញ្ញាបនបត្រផ្នែកសុខភាពចេញដោយនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសអូស្រ្ដាលី
  • ការទទួលស្គាល់ជាផលិតផលប្រទេសអូស្រ្ដាលីជាផ្លូវការ
  • ការទទួលស្គាល់ការផលិតដោយ GMP
  • វិញ្ញាបនបត្រសុខភាពអន្ដោប្រវេសន៍ដោយសាធារណរដ្ឋប្រជាមានិតចិន (ការទទួលស្គាល់ដោយ CIQ)
  • ផលិតផលទទួលបានពានរង្វាន់ DIAA ឆ្នាំ២០១៤ / ២០១៥ / ២០១៦មេដាយប្រាក់ / ពានរង្វាន់ DIAA មេដាយមាស ឆ្នាំ២០១៧
  • ការទទួលស្គាល់ជាផលិតផល HALAL
  • ធានារ៉ាប់រងបំណុលសាធារណៈចំនួន១០លានដុល្លាអូស្រ្ដាលី