ROYAL AUSNZ KIDS FORMULA

ចាប់ពីអាយុ៣ឆ្នាំ កូនតូចជាទីស្រឡាញ់របស់អ្នកនឹងកាន់តែសកម្មក្នុងការស្វែងយល់ពីពិភពលោករបស់គេរៀងរាល់ថ្ងៃ។

សម្រាប់រូបគេ និងខ្លួនអ្នក នេះគឺជាពេលវេលាដ៏អស្ចារ្យសម្រាប់ការស្វែងយល់ និងការអភិវឌ្ឍទាំងផ្នែកខួរក្បាល រូបរាងកាយ ស្មារតី​ និងផ្លូវចិត្ត ហើយអ្នកប្រាដជាចង់ឱ្យច្បាស់លាស់ថា អ្នកកំពុងតែបានផ្ដល់ការទ្រទ្រង់យ៉ាងពេញលេញដល់ការលូតលាស់ ការអភិវឌ្ឍ និងសុខភាពដ៍ល្អដល់កូនអ្នកក្នុងកំឡុងពេលដ៏សំខាន់នេះ។

ដូចនេះហើយបានជាអ្នកម្ដាយជាច្រើនរូបជ្រើសរើសយកម្សៅទឹកដោះគោរូបមន្ដកុមារ ROYAL AUSNZ KIDS FORMULA ដែលជាទឹកដោះគោសំបូរដោយសារធាតុចិញ្ចឹម តាមរូបមន្ដស្រាវជ្រាវបែបវិទ្យាសាស្រ្ដ​ និងផលិតឡើងស្របតាមស្ដង់ដារ និងបទដ្ឋានអាហាររបស់ប្រទេសអូស្រា្ដលីលំដាប់ថ្នាក់ពិភពលោក ដែលផ្ដល់អោយកុមារមានអាយុចាប់ពី ៣ឆ្នាំដល់ ៦ឆ្នាំនូវជាតិកាឡូរីនិងសារធាតុចិញ្ចឹមសំខាន់ៗដែលអាចនឹងមិនមាននៅក្នុងរបបអាហាររបស់ពួកគេ។

ម្សៅទឹកដោះគោនេះត្រូវបានផលិតឡើងដើម្បីផ្ដល់មុខងារដ៏សំខាន់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍជារួមរបស់កូនៗអ្នក  ជាពិសេសឆ្លើយតបទៅនឹងរបបអាហារដែលមិនងទៀតទាត់របស់គេ។ អ្នកម្ដាយជាច្រើនរូបជឿជាក់ថាម្សៅទឹកដោះគោ Royal Ausnz Kids Formula ជាបណ្ដុំអាហារូបត្ថម្ភដ៍មានសុវត្ថិភាព ​ និងត្រូវបាន ផលិតឡើងជាពិសេស ដែលផ្ដល់កាឡូរី និងជីវជាតិផ្សេងៗ ដែលអាចនឹងមិនមាននៅក្នុងរបបអាហារដំបូងរបស់ក្មេង ដូចជាជាតិដែក, កាល់ស្យូម, វីតាមីន D, ស័ង្កសី, PS ព្រមទាំងDHA និងជីវជាតិសំខាន់ដទៃទៀតជាច្រើន។

ម្សៅទឹកដោះគោ Royal AUSNZ​ រូបមន្ដកូនក្មេង គឺជាទឹកដោះគោសម្រាប់ការលូតលាស់ ត្រូវបានផលិតឡើងដោយយកចិត្តទុកដាក់ដើម្បីឆ្លើយតបតម្រូវការសារធាតុចិញ្ចឹមរបស់ក្មេងដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ។ ការបន្ថែមម្សៅទឹកដោះគោ Royal AUSNZ​ រូបមន្ដកូនក្មេង ទៅក្នុងរបបអាហាររបស់កូន ផ្ដល់ទំនុកចិត្តដល់ឪពុកម្ដាយអោយដឹងថាកូនរបស់អ្នកកំពុងប្រើប្រាស់ភេសជ្ជៈសុខភាពសំបូរដោយសារធាតុចិញ្ចឹមដែលអាចបំពេញចន្លោះកង្វះអាហារូបត្ថម្ភ។

ម្សៅទឹកដោះគោរួមផ្សំដោយសារធាតុរ៉ែ និងវីតាមីនសំខាន់ៗជាង២០ប្រភេទដែលជួយជំរុញដល់ការលូតលាស់ និងការអភិវឌ្ឍប្រកបដោយសុខភាព របស់កូនអ្នក។

បន្ថែមពីសារធាតុ DHAនិងAA,LA អាស៊ីតលីណូឡេអ៊ិច តូរីន សារធាតុចិញ្ចឹមខូលីន និងនុយក្លេអូទីត ដែលស្រដៀងគ្នានឹងទឹកដោះម្ដាយដើម្បីជំរុញដល់ការលូតលាស់ និងការអភិវឌ្ឍជារួមឱ្យកាន់តែប្រសើរឡើងនោះ ម្សៅទឹកដោះគោ Royal AUSNZ KIDS FORMULA ក៏រួមផ្សំដោយសារធាតុ Galacto-oligosaccharides (GOS) ដើម្បីជំរុញដល់ការលូតលាស់របស់បាក់តេរីជំនួយសុខភាពសំខាន់ៗនៅក្នុងប្រព័ន្ធរំលាយអាហារ។ លើសពីនេះសារធាតុផ្សំចំបងៗដូចជាសារធាតុ Oligofructose, Taurine, Inositol, Choline, Selenium ក៏មានវត្តមាននៅក្នុងម្សៅទឹកដោះគោនេះដែរ។

កាន់តែសំខាន់ជាងនេះ ម្សៅទឹកដោះគោ Royal AUSNZ KIDS FORMULA ក៏បានរួមបញ្ចូលសារធាតុផ្សំជាច្រើនទៀតដូចជា អង់ទីអុកស៊ីដង់លុយទេអ៊ីន Antioxidant Lutein និងបាយប្លឺរី Bilberry សម្រាប់ការអភិវឌ្ឍផ្នែកភ្នែក និងចក្ខុប្រសាទ ព្រមទាំងសារធាតុ Phosphatidylserine (PS) សម្រាប់ការអភិវឌ្ឍផ្នែកខួរក្បាល និងសុខភាពផ្នែកបញ្ញាស្មារតី។

លុយទេអ៊ីន និងបាយប្លឺរី (Lutein and Bilberry) សម្រាប់សុខភាពភ្នែក និងចក្ខុប្រសាទកាន់ប្រសើរ

សារធាតុលុយទេអ៊ីន Lutein ដែលត្រូវបានស្គាល់ថាជាវីតាមីនសម្រាប់ភ្នែក ជាប្រភេទ Carotenoid ដែលជាវីតាមីនកើតឡើងក្នុងផ្លែឈើ និងបន្លែធម្មជាតិ។ វាមានសារធាតុអង់ទីអុកស៊ីដង់ ដែលវេជ្ជបណ្ឌិតជឿជាក់ថា មានមុខងារគន្លឹះយ៉ាងសំខាន់ក្នុងការអភិវឌ្ឍចក្ខុប្រសាទប្រកបដោយសុខភាពរបស់កុមារ។

ការសិក្សាបង្ហាញថាវត្តមានក្នុងកម្រិតខ្ពស់របស់សារធាតុលុយទេអ៊ីន នៅក្នុងកោសិកាភ្នែក មានទំនាក់ទំនងធ្វើឱ្យចក្ខុប្រសាទល្អជាងមុន និងកាត់បន្ថយជំងឺភ្នែកផ្សេងៗនៅពេលចាស់ទៅ។

សារធាតុ Vaccinium myrtillus ដែលត្រូវបានស្គាល់ថាជាបាយប្លឺរី Bilberry ជារុក្ខជាតិបែបផ្លែឈើដែលត្រូវបានរកឃើញនៅក្នុងផ្លែប្ល៊ូបឺរី។

សារធាតុបំប៉នបែបធម្មជាតិជាច្រើនប្រភេទរួមផ្សំដោយសារធាតុទាំងពីរមុខនេះ ជំរុញដល់សុខភាពភ្នែកកាន់តែប្រសើរ។

សារធាតុPhosphatidylserine​ (PS) សម្រាប់ការអភិវឌ្ឍខួរក្បាល

ជាសារធាតិចិញ្ចឹមបែបធម្មជាតិ ដែលត្រូវបានស្គាល់ថាៈ

  • ជំរុញការចងចាំ និងបង្កើនសមត្ថភាពគិត
  • បង្កើនការផ្ដោតអារម្មណ៍ និងការសិក្សា
  • ទ្រទ្រង់សមត្ថភាព និងជំនាញខួរក្បាល

សារធាតុPhosphatidylserine​ (PS)​ ជាអ្នកកសាងប្រព័ន្ធខួរក្បាលធម្មជាតិដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ជំរុញសុខភាពខួរក្បាល ។

សារធាតុ Phospholipids ជាក្រុមសារធាតុចំបងមួយក្នុងចំណោមសារធាតុលីពីត Lipids ដែលមានរហូតដល់ជាង៦០% នៃទម្ងន់របស់ខួរក្បាល ហើយសារធាតុ PS នេះគឺត្រូវបានបង្កើនយ៉ាងច្រើននៅក្នុងខួរក្បាល។

សារធាតុនេះត្រូវបានចាត់ទុកថាសំខាន់សម្រាប់ដំណើរការមុខងារខួរក្បាល ជាពិសេសល្អបំផុតសម្រាប់ដំណើរការសំខាន់ៗនៃទំនាក់ទំនងរវាងកោសិកាខួរក្បាល។

ម្សៅទឹកដោះគោម៉ាក Royal AUSNZ KIDS FORMULA  ដែលជាម្ចាស់ពានរង្វាន់ជាច្រើន  ត្រូវបានផលិតឡើងតាមស្ដង់ដារដែលយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីធានាបានគុណភាព ​និងផលិតផលអាហារូបត្ថម្ភដ៏ល្អឥតខ្ចោះ។ វាត្រូវបានរួមផ្សំដោយសារធាតុទឹកដោះគោស្រស់ និងសំបូរដោយវីតាមីន និងសារធាតុរ៉ែ ។

  • ផលិតចេញពីទឹកដោះគោសុទ្ធអូស្រា្ដលី ១០០%
  • ផលិតដោយបច្ចេកវិជ្ជា WET BLENDING
  • ផលិតផលគ្មានសារធាតុបំរុង (Preservatives) គ្មានបន្ថែមព៌ណ ក្លិន រស់ជាតិ និង គ្មាន GMO
  • គ្រឿងផ្សំជ្រើសរើសតាមបែបវិទ្យាសាស្រ្ដ
  • មានសារធាតុរ៉ែ និងវីតាមីនសំខាន់ៗជាង២០ប្រភេទ
  • សមស្របសម្រាប់កុមារចាប់ពីអាយុ ៣ ដល់ ១៥ ឆ្នាំ
  • ទម្ងន់សុទ្ធ: ៩០០ក្រាម

ម្សៅទឹកដោះគោម៉ាក Royal AUSNZ Kids Formula រូបមន្ដកូនក្មេង ត្រូវបានផលិតឡើងពីទឹកដោះគោអូស្រ្ដាលីដែលមានគុណភាពខ្ពស់បំផុតមានប្រភពចេញពីតំបន់ដងទន្លេ Murray ដ៏មានជីជាតិស្ថិតនៅភាគពាយព្យទីក្រុង Victoria ដែលជាតំបន់មានលក្ខខណ្ឌអាកាសធាតុស្រទន់ ដីមានជីជាតិ បរិស្ថានល្អប្រសើរ និងសំបូរដោយទឹកស្អាតសម្រាប់កសិកម្មប្រមូលផ្ដុំដែល បង្កើតជាតំបន់ដីបំរុងកសិកម្មដ៏ល្អបំផុតមួយលើពិភពលោក ។

ម្សៅទឹកដោះគោម៉ាក Royal AUSNZ KIDS FORMULA

  • ជីជាតិបំប៉នអាហារូបត្ថម្ភបង្កើតឡើងតាមបែបវិទ្យាសាស្រ្ដ
  • ផលិតឡើងយ៉ាងពិសេសដើម្បីទ្រទ្រង់ដល់ការលូតលាស់ និងការអភិវឌ្ឍជារួម ជាពិសេស ការអភិវឌ្ឍន៍ខួរក្បាល និង ចក្ខុប្រសាទ របស់កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ​ ១៥ ឆ្នាំ
  • ផលិតចេញពីទឹកដោះគោសុទ្ធអូស្រា្ដលី ១០០%
  • សំបូរដោយវីតាមីន និងសារធាតុរ៉ែ
  • ផលិតនៅប្រទេសអូស្រា្ដលីស្របតាមស្ដង់ដារផលិតចំណីអាហារខ្ពស់បំផុត

ការទទួលស្គាល់ Royal AUSNZ

រាល់ផលិតផលរបស់ Royal AUSNZ ទាំងអស់សុទ្ធតែទទួលបានស្ដង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសអូស្រ្ដាលីសម្រាប់ទីផ្សារក្នុងតំបន់ និងស្ថិតនៅក្រោមការគ្រប់គ្រង និង​ ត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីស្ថាប័ន Australian Quarantine and Inspection Service (AQIS) សំរាប់ការនាំចេញ។ ផលិតផលរបស់យើងទទួលបាននូវវិញ្ញាបនបត្រទទួលស្គាល់ជាច្រើនដូចខាងក្រោម:

  • វិញ្ញាបនបត្រទំនិញប្រភពដើមប្រទេសអូស្រ្ដាលី
  • វិញ្ញាបនបត្រផ្នែកសុខភាពចេញដោយនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសអូស្រ្ដាលី
  • ការទទួលស្គាល់ជាផលិតផលប្រទេសអូស្រ្ដាលីជាផ្លូវការ
  • ការទទួលស្គាល់ការផលិតដោយ GMP
  • វិញ្ញាបនបត្រសុខភាពអន្ដោប្រវេសន៍ដោយសាធារណរដ្ឋប្រជាមានិតចិន (ការទទួលស្គាល់ដោយ CIQ)
  • ផលិតផលទទួលបានពានរង្វាន់ DIAA ឆ្នាំ២០១៤ / ២០១៥ / ២០១៦មេដាយប្រាក់ / ពានរង្វាន់ DIAA មេដាយមាស ឆ្នាំ២០១៧
  • ការទទួលស្គាល់ជាផលិតផល HALAL
  • ធានារ៉ាប់រងបំណុលសាធារណៈចំនួន១០លានដុល្លាអូស្រ្ដាលី