សញ្ញានៃជំងឺផ្តាសាយ ឬរលាកសួត ឪពុកម្តាយគួរស្វែងយល់!

នៅពេលអាកាសធាតុត្រជាក់ចូលមកដល់ កុមារជាច្រើនតែងតែទទួលរងនូវជំងឺផ្លូវដង្ហើមដូចជា ហៀរសំបោរ ឈឺបំពងក រលាកទងសួត គ្រុនក្តៅ ឬគ្រុនផ្តាសាយជាដើម។ ក្នុងដំណាក់កាលនេះ ប្រសិនបើអាណាព្យាបាលខ្វះចំណេះដឹង និងបទពិសោធន៍ក្នុងការថែទាំង កុមារអាចឈឺបានយ៉ាងងាយ។ ដូច្នេះ អាណាព្យាបាលទាំងឡាយគួរតែចេះសម្គាល់មើលពីអាការជំងឺផ្លូវដង្ហើមរបស់កុមារ តាមការបង្ហាញអ្នកជំនាញដូចខាងក្រោម ១.តើកុមារក្តៅខ្លួនឬទេ? ជាទូទៅជំងឺផ្តាសាយ អាចធ្វើឲ្យកុមារមានអាការក្តៅខ្លួន ជាមធ្យមមានរយៈពេលប្រហែល ១ទៅ ៣ថ្ងៃ នឹងធូរស្រាលទៅវិញបើមានការព្យាបាល។ ក្នុងករណីដែលកុមារកើតជំងឺរលាកសួត វាមានសភាពធ្ងន់ធ្ងរជាងជំងឺផ្តាសាយ ដោយសារតែរាកាយកុមារគ្រុនក្តៅម្តងហើយម្តងទៀត និងលេចឡើងក្នុងរយៈពេលយូរ។ ២.តើធ្វើដូចម្តេចទើបអាចតាមដានដឹងពីដង្ហើមរបស់កុមារ? ប្រសិនបើកុមារមានអាការក្តៅខ្លួន និងដកដង្ហើមខ្លី ជាសញ្ញានៃជំងឺរលាក។ ចំនួននៃការដកដង្ហើមរបស់កុមារត្រូវបានគណនាក្នុងរយៈពេល…

មូលហេតុ ៥ យ៉ាងដែលទារកស្រែកយំពេលយប់ និងវិធីលួងឱ្យឈប់យំ

ទូទៅ ឪពុកម្តាយថ្មីថ្មោងច្បាស់ជាវិលក្បុងដោយសារមិនបានដេកពួន ជាពិសេសនៅពេល​​កូន​តូច​ស្រែក​​យំពេលយប់ ហើយ​​មិនដឹងថាវាយំដោយសារអ្វី ឬចង់បានអ្វី។  បើដូច្នេះ សូមងាក​មក​ស្វែងយល់​ទាំងអស់គ្នាអំពីមូលហេតុដែលទារកយំ និងវិធីសាស្ត្រសំខាន់ៗលួងឱ្យ​ទារកឈប់យំ។ តាមធម្មតា ទារកទើបនឹងកើតតែងតែគេងច្រើន ហើយយំ​​ក៏ច្រើនដែរ។ ទារកទើបនឹងកើតភាគច្រើនគេង​​ប្រហែល ៨ ម៉ោងអំឡុងពេលថ្ងៃ និង ៨ ម៉ោងទៀត​នៅ​ពេលយប់ ប៉ុន្តែមិនមែនគេង​ម្ដងជាប់គ្នា ៨ ម៉ោង​​ឡើយ។  ទារកមិនគេងលក់​មួយយប់ទល់ភ្លឺ (៦ ទៅ ៨ ម៉ោង​) ទេ នោះមានន័យថាគេងភ្ញាក់ច្រើន​ដង​​រហូត​​ដល់អាយុយ៉ាងតិច ៣ ខែ ខណៈទារកខ្លះរហូតដល់…

តើអ្នកម្តាយដែលបំបៅដោះកូន ហាមញ៉ាំអ្វីខ្លះទៅ?

ក្នុងអំឡុងពេលដែលអ្នកម្តាយចិញ្ចឹមកូនដោយទឹកដោះរបស់ខ្លួននោះ ការទទួលទានអាហាររបស់អ្នកម្តាយគឺជារឿងមួយដែលត្រូវប្រយ័ត្នខ្លាំងជាងពេលប្រក្រតី ព្រោះសារធាតុអាហារខ្លះអាចត្រូវបញ្ជូនបន្តទៅកូនតូចតាមរយៈទឹកដោះម្តាយ ធ្វើឱ្យទឹកដោះរបស់អ្នកម្តាយមានរសជាតិប្រែប្រួល ឬអាចធ្វើឱ្យមានសារធាតុគីមីប្រមូលសន្សំនៅក្នុងរាងកាយកូនបាន ដូច្នេះ យើងនាំគ្នាមកមើលថា តើអ្នកម្តាយដែលបំបៅដោះកូន ហាមញ៉ាំអ្វីខ្លះ?។ 1 . ឱសថបុរាណមួយចំនួន ឬថ្នាំចិនសែប្រភេទខ្លះ ស្រាថ្នាំ ជាដើម មិនគួរទទួលទានទេ ព្រោះអាចធ្វើឱ្យកូនហើមពោះរាក រករឿងច្រើន ឬបន្ទោបង់ខុសប្រក្រតី។ 2 . ហាមទទួលទានវត្ថុជ្រក់ ត្រាំ ឬភេសជ្ជះដែលមានអាល់កុល ព្រោះជាតិអាល់កុលមានផលប៉ះពាល់ដល់ខួរក្បាលរបស់កូនតូច។ 3 . អាហារដែលមានរសជាតិហឹរខ្លាំង គួរតមសឹន ព្រោះនឹងធ្វើឱ្យកូនបានទទួលរសជាតិហឹរពីទឹកដោះម្តាយដែរ…

មូលហេតុ 5 យ៉ាងដែលទារកស្រែកយំដើម្បីជាការប្រាប់ទៅអ្នកម្តាយថា…?

ការស្រែកយំរបស់ទារក គឺជាការប្រាប់ដំណឹង ដើម្បីឱ្យលោកឪពុកអ្នកម្តាយបានដឹងពីតម្រូវការរបស់គេ ព្រោះគេនៅមិនទាន់អាចនិយាយ ឬប្រាប់តាមវិធីណាផ្សេងទៀតបាន។ ទារកខ្លះស្រែកយំមិនយូរប៉ុន្មានទេ តែទារកខ្លះវិញមានទម្លាប់យំប្រាប់ដំណឹងនេះបានយូររហូតរាប់ខែ។ លោកឪពុកអ្នកម្តាយថ្មោងថ្មីជាច្រើននាក់ប្រហែលជានៅមិនទាន់ស៊ាំធ្លាប់នឹងការទប់ទល់ពេលកូនតូចស្រែកយំញឹកញាប់នេះទេ ព្រោះការដែលទារកស្រែកយំនេះបណ្តាលមកពីច្រើនមូលហេតុ ដូច្នេះអ្នកម្តាយគួរសង្កេតមើលថា តើពេលកូនស្រែកយំម្តងៗនេះបណ្តាលមកពីមូលហេតុអ្វី?។ 1 . កូនឃ្លានហើយម៉ាក់…ៈ កូនតូចនឹងស្រែកយំជារយៈៗ សម្លេងយំឮសូររាងខ្ពស់ស្រួច ទារកខ្លះបៅដោះម្តាយហើយបានមិនយូរប៉ុន្មានក៏ស្រែកយំទារបៅទៀត ដោយសារតែក្នុងអំឡុងពេលដំបូងៗក្រពះរបស់ទារកនៅមិនទាន់អាចទទួលទឹកដោះបានច្រើន និងទឹកដោះម្តាយងាយស្រួលរំលាយផង ទើបធ្វើឱ្យកូនតូចឃ្លានញឹកញាប់ហ្នឹងឯង ក្នុងអំឡុងខែដំបូងនេះអ្នកម្តាយអាចត្រូវឱ្យកូនបៅទឹកដោះក្នុងមួយថ្ងៃពី 6 – 10 ដងឯណោះ។ 2 . ម៉ាក់អ៊ើយ កន្ទបកូនសើម…ៈ ទារកនឹងនោមញឹកញាប់ ដោយសារតែក្រពះនៅតូច ពេលបៅទឹកដោះច្រើនក៏ធ្វើឱ្យនោមញឹកញាប់…

អ្នកម្តាយមានគភ៌ត្រូវត្រៀមខ្លួនឲ្យបាន1 ខែមុន ឆ្លងទន្លេ

នៅសល់ 1 ខែទៀតមុនឆ្លងទន្លេ គឺជាអំឡុងពេលនៃការទន្ទឹងរង់ចាំរបស់អ្នកម្តាយមានគភ៌គ្រប់ៗគ្នា ព្រោះទាំងរំភើបចិត្តផង ទាំងត្រេកអរផង ដែលជិតបានឃើញមុខកូនសម្លាញ់ ខណះពេលជាមួយគ្នាក៏មានអារម្មណ៍នឹកខ្លាចចំពោះក្តីឈឺចាប់ដែលនឹងកើតមានឡើង ហើយនិងរឿងផ្សេងៗជាច្រើនទៀត ។ យើងមានតំបូន្មានល្អៗពីលោកគ្រូពេទ្យជំនាញមកជំរាបអ្នកម្តាយថ្មោងថ្មី ដែលនៅមិនទាន់មានបទពិសោធន៍ក្នុងរឿងនេះថា តើត្រូវត្រៀមខ្លួនយ៉ាងណាខ្លះមុនពេលប្រសូត ដូចតទៅ ៖ ឈានចូលដល់ខែទី 9 ក្នុងរយ:ពេលនេះ លោកគ្រូពេទ្យនឹងណាត់ឲ្យទៅពិនិត្យគភ៌កាន់តែញឹកញាប់ឡើងរៀងរាល់សប្តាហ៍ ដើម្បីពិនឹត្យមើលភាពត្រៀមខ្លួនជាស្រេច និងអាការផ្សេងៗដែលកើតមានឡើងថា តើប្រក្រតី ឬក៏អត់? ។ ក្នុងអំឡុងពេលនេះ អ្នកម្តាយនឹងមានអាការឈឺរាងធ្ងន់ៗនៅម្តុំក្រោមភ្ជឹតនៅពេលដើរ ជើងនឹងហើម មានអារម្មណ៍ឈឺផ្សាៗនៅត្រង់ចុងដង្ហើមដោយសារតែអាស៊ីតរំលាយអាហារហូរបញ្រ្ចាស់ឡើង ព្រោះទំហំក្បាលពោះដែលធំឡើង ធ្វើឲ្យក្រពះត្រូវបានរុញឡើងមកលើ…

រឿងដែលគួរដឹង មុននឹងឆុងទឹកដោះឱ្យកូន

ទឹកដោះម្តាយគឺជាអាហារសម្រាប់ទារកដែលល្អបំផុតដែលអ្នកម្តាយដឹងច្បាស់ណាស់ តែក៏មានអ្នកម្តាយមិនតិចនាក់ទេដែលមិនអាចចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងបាន ឬបំបៅទឹកដោះកូនបានតែមិនប៉ុន្មានខែ បន្ទាប់ពីនោះក៏ងាកទៅពឹងលើទឹកដោះម្សៅវិញម្តង តែដើម្បីសុខភាព និងសុវត្ថិភាពរបស់កូនតូចជាទីស្រឡាញ់ យើងសូមលើកយកចំណេះដឹងក្នុងការជ្រើសរើសម្សៅទឹកដោះ វិធីឆុង និងទុកដាក់ថែរក្សាមកជម្រាបជូនដូចខាងក្រោម។ ភាគច្រើនរបស់ម្សៅទឹកដោះគឺច្នៃប្រឌិតមកពីទឹកដោះគោដែលធ្វើឱ្យមានចំណែករបស់ប្រូតេអ៊ីន ខ្លាញ់ និងស្ករ ស័ក្តិសមសម្រាប់ក្មេងតូចៗដែលហៅថា “ម្សៅទឹកដោះគោកែច្នៃសម្រាប់ទារក” និងបន្ទាប់ពីទារកអាយុបាន 6 ខែឡើងទៅ អ្នកម្តាយក៏អាចនឹងប្តូរជាម្សៅទឹកដោះគោដែលមានប្រូតេអ៊ីនកាន់តែខ្ពស់ឡើង ដើម្បីឱ្យកូនតូចបានទទួលប្រូតេអ៊ីនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយដែលនឹងនាំយកទៅសាងជាសាច់ដុំផ្សេងៗ ព្រោះក្មេងតូចក្នុងវ័យនេះរាងកាយនឹងចម្រើនធំធាត់លឿនណាស់។ មុនគេបង្អស់ នៅពេលអ្នកម្តាយសម្រេចចិត្តចិញ្ចឹមកូនដោយម្សៅទឹកដោះគោហើយនោះ រឿងដំបូងគេដែលអ្នកម្តាយត្រូវនឹកដល់ពេលទៅទិញម្សៅទឹកដោះគោនោះគឺ ការពិនិត្យមើលម្សៅទឹកដោះដែលមានស្តង់ដារ ជ្រើសរើសប្រភេទរបស់ម្សៅទឹកដោះគោឱ្យកូនយ៉ាងត្រឹមត្រូវ ស័ក្តិសមនឹងវ័យរបស់កូន បន្ទាប់ពីនោះត្រូវពិនិត្យមើលថ្ងៃខែឆ្នាំផលិត និងថ្ងៃផុតកំណត់គ្រប់ពេល និងអ្វីដែលសំខាន់គឺកុំទិញមកស្តុកទុកច្រើនជ្រុលពេកដោយសារតែឃើញមានតម្លៃថោកឱ្យសោះ ព្រោះទុកយូរអាចនឹងខូចគុណភាព…

ហើមជើង​ពេល​មាន​ផ្ទៃពោះ គួរ​ធ្វើ​បែបណា​?

​បញ្ហា​មួយ​ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍ តែ​វា​តែង​កើតមាន​ជាទូទៅ នូវ​ផល​រំខាន​នៃ​ការ​មាន​ផ្ទៃពោះ នោះ​គឺ ការ​ហើមប៉ោង កជើង និង ប្រអប់ជើង​។ កម្រិត​សារធាតុ​រាវ របស់​ស្ត្រី​មាន​ផ្ទៃពោះ នឹង​មាន​ការកើនឡើង​រហូតដល់ ៥០​ភាគរយ ដែល​វា​ជា​ផ្នែក​មួយ ក្នុង​ការជួយ​បន្ទន់​ដល់ ស្បែក និង សន្លាក់​តាម​ដែល​ពួក​វា​បាន​លាតសន្ធឹង ហើយ​២៥​ភាគរយ​ទៀត នៃ​ការឡើង​ទម្ងន់​នៅក្នុង​រយៈពេល​មានគភ៌​នេះ គឺជា​សារធាតុ​រាវ​បន្ថែម នេះ​បើ​យោងតាម ការពន្យល់​របស់ សមាគមន៍​សិក្សា​ពី​ការ​មានគភ៌​នៃ​ប្រទស​អាមេរិក​។ ដោយសារ​តែ​សារធាតុ​រាវ ត្រូវ​បាន​កើនឡើង នៅ​ចំណុច​ផ្នែក​ខាងក្រោម​តាម​ដែល​វា​អាចទៅរួច ភាគច្រើន​នៃ​ជាតិ​ទឹក​ដែល​លើស​នោះ ត្រូវបាន​ផ្តុំគ្នា​នៅត្រង់ កជើង និង ប្រអប់ជើង​។…

ទម្ងន់​ខ្លួន​ទារក​នៅក្នុង​គភ៌​ក្នុង​ត្រីមាសនីមួយៗរឿង​ដែល​ស្ត្រី​មានគភ៌​ត្រូវតែ​ដឹង​

ទម្ងន់របស់ទារកនៅក្នុងគភ៌ នឹងបញ្ជាក់ប្រាប់ថា កូនក្នុងផ្ទៃរបស់អ្នកនោះរឹងប៉ឹងមាំមួនប៉ុនណា និងគួរបង្កើនការបំប៉នគភ៌យ៉ាងណា ដើម្បីឱ្យទារកក្នុងផ្ទៃមានទម្ងន់ខ្លួនត្រឹមត្រូវតាមក្បួន ដូច្នេះទើប រឿងទម្ងន់ខ្លួនរបស់ទារកនៅក្នុងគភ៌ជារឿងសំខាន់មួយដែលស្ត្រីមានគភ៌គួរតែដឹង។ ទម្ងន់ខ្លួនទារកក្នុងគភ៌ ក្នុងត្រីមាសនីមួយៗដែលស្ត្រីមានគភ៌គួរដឹងមានដូចតទៅ ៖ ត្រីមាសដំបូង ចាប់ផ្តើមតាំងពី8សប្តាហ៍-12សប្តាហ៍ ទម្ងន់ខ្លួនទារកនឹងស្ថិតក្នុងទម្ងន់1-15ក្រាម ហើយទម្ងន់ខ្លួនរបស់ទារកនឹងចាប់ផ្តើមកើនឡើងជាបណ្តើរៗរហូតដល់សប្តាហ៍ទី16។ ត្រីមាសទី 2 ចាប់ផ្តើមពីអំឡុងសប្តាហ៍ទី17-20 ទម្ងន់ខ្លួនរបស់ទារកនឹងកើនឡើងម្តង50ក្រាម និងនៅពេលផុតត្រីមាសនេះ ទារកនឹងមានទម្ងន់ខ្លួនប្រមាណជា600ក្រាម។ ត្រីមាសទី 3 ក្នុងអំឡុងពេលចុងក្រោយរបស់ការមានគភ៌នេះទម្ងន់ខ្លួនរបស់ទារកនឹងចាប់ផ្តើមកើនឡើងខ្លាំងដល់ទៅ6ដងនៃត្រីមាសទី 2 ទម្ងន់ខ្លួនរបស់ទារកនឹងកើនឡើងក្នុងមួយសប្តាហ៍200ក្រាម និងកើតឡើងជារឿយៗរហូតដល់ទម្ងន់ប្រមាណជា3,400–3,700ក្រាមនៅពេលគ្រប់កំណត់ប្រសូត។ ទម្ងន់ខ្លួនរបស់ទារកច្រើន ឬតិចជ្រុលពេក ក៏អាចប្រាប់ពីភាព ខុសប្រក្រតីរបស់ទារកក្នុងគភ៌បានដូចខាងក្រោមនេះ ៖ ទម្ងន់ខ្លួនទារកតិចជ្រុលពេក ៈ អាចបណ្តាលមកពីភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូម…

មនុស្សដែលប៉ះទង្គិះខួរក្បាលពេលនៅកុមារ អាចកើតមានជំងឺផ្លូវចិត្ត ឬវិកលចរិក

បើយោងតាមស្រាវជ្រាវបានឲ្យដឹងថា អ្នកដែលជួបបញ្ហាប៉ះទង្គិះខួរក្បាលធ្ងន់ធ្ងរ ក្នុងវ័យកុមារភាព អាចកើតមានវិបត្តិផ្លូវចិត្ត ឬជំងឺវិកលចរិក ទ្វេដងនៅថ្ងៃអនាគត។ អ្នកជំនាញនៅសាកលវិទ្យាល័យ Oxford University បានថ្លែងថា «ការប៉ះទង្គិះខួរក្បាលក្នុងវ័យកុមារភាព អាចកើតមានជំងឺផ្លូវចិត្ត ឬវិកលចរិក ជាពិសេសសម្រាប់អ្នកដែលរងរបួសក្បាលធ្ងន់ធ្ងរ ឬរបួសម្តងជាពីរដង»។ ការស្រាវជ្រាវបានបង្ហាញថា ក្នុងចំណោមមនុស្សដែលរងរបួសក្បាល ៨០ភាគរយ អាចពិការភាព (៤ ទៅ៦ភាគរយ) ហើយក្នុចំណោម ៧០ភាគរយ អាចស្លាប់នៅអាយុ ៤១ឆ្នាំ (មាន០,៨ ទៅ ១,៦ភាគរយ)។ សម្រាប់មនុស្សដែលរងរបួសម្តងជាពីរដង អាចជួបនឹងហានិភ័យពិការភាព…

ទង្វើដែលស្ត្រីមានផ្ទៃពោះមិនគួរធ្វើនៅពេលគេង

ក្នុងដំណាក់កាលមានផ្ទៃពោះ ស្ត្រីអាចនឹងមានការផ្លាស់ប្តូរច្រើនយ៉ាង មិនថាតែរូបរាងខាងក្រៅ ឬឥរិយាបតរស់នៅប្រចាំថ្ងៃនោះទេ។ ប៉ុន្តែ ការគេងគឺជាទង្វើមួយដែលស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត ព្រោះវាអាចប៉ះពាល់ដល់សុខភាពទារក។ ព្រោះពេលនេះ ពោះរបស់អ្នកកាន់តែរីកធំទៅៗ ការដកដង្ហើមចេញចូលបានខ្លី នោមញឹក ហើយឈឺខ្នងថែមទៀត។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើតាមអនុសាសន៍របស់អ្នកជំនាញ ដូចខាងក្រោមនេះ គឺអាចដោះស្រាយបាន៖ សូមស្ត្រីមានផ្ទៃពោះទាំងឡាយ គេងបែរទៅខាងឆ្វេង ព្រោះវាជាទីតាំងដែលល្អបំផុត។ ហាមគេងផ្កាប់មុខ ឬផ្ងារពោះឡើងឲ្យសោះ។ ត្រូវជាវខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះ មកប្រើប្រាស់។ មុនពេលចូលគេងចំនួន ២ម៉ោង ហាមទទួលទានទឹក។ ស្ត្រីមានផ្ទៃពោះគ្រប់រូប ត្រូវព្យាយាមគេងចំហៀងក្នុងមួយត្រីមាសដំបូង។ ត្រូវដោះសម្លៀកបំពាក់ចេញក្នុងពេលគេង ឬស្លៀកឈុតដែលរលុងៗ។…
Close
Close

Sign in

Close

Cart (0)

Cart is empty No products in the cart.



Currency