បន្លែទាំងនេះល្អបំផុតសម្រាប់ស្រ្តីមានផ្ទៃពោះ ជួយឲ្យទារកមានសុខភាពមាំមួននិងឆ្លាតវៃ

អំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវការផ្ដល់ជីវជាតិគ្រប់គ្រាន់ដល់ខ្លួនឯងនិងទារក។ ពិសេសគឺវីតាមីនបរិបូរណ៍ សារធាតុរ៉ែក្នុងបន្លែពណ៌បៃតងគឺល្អចំពោះអ្នកមានផ្ទៃពោះយ៉ាងចាំបាច់។ ដូច្នេះ ស្ត្រីកំពុងពរពោះទាំងអស់គួរផ្គត់ផ្គង់ជីវជាតិដោយការហូបបន្លែជាប្រចាំថ្ងៃដូចខាងក្រោម៖ ១. ល្ពៅ ទាំងផ្កា ស្លឹក និងផ្លែរបស់ល្ពៅផ្ដល់ជីវជាតិយ៉ាងច្រើនដល់រាងកាយសម្រាប់ស្ត្រីមានផ្ទៃពោះ។ អ្នកអាចយកទៅចៀន បំពងឬស្លស្លុកក៏បាន។ លើសពីនេះ បើចម្អិនក្នុងស៊ុប នឹងជំរុញឲ្យរាងកាយមានភាពខ្លាំងក្លានិងថាមពលបាន។ ២. ផ្ទី នេះជាប្រភេទបន្លែដែលផ្ទុកនូវវីតាមីន C ច្រើនក្នុងចំណោមបន្លែបៃតង។ តាមការណែនាំពីវេជ្ជបណ្ឌិត នេះជាបន្លែល្អមួយសម្រាប់ស្ត្រីមានផ្ទៃពោះនៅត្រីមាសដំបូង។ ក្រៅពីនេះ ផ្ទីមានប្រសិទ្ធភាពយ៉ាងច្រើនដល់សុខភាពដូចជា ទប់ស្កាត់ជំងឺទឹកនោមផ្អែម ជួយសាងសង់ប្រព័ន្ធឆ្អឹង ជួយប្រព័ន្ធរំលាយអាហារ ការពារភ្នែក ព្រមទាំងជួយប្រព័ន្ធសរសៃប្រសាទរបស់ទារកឲ្យមានសុខភាពល្អ។…

គ​ន្លឹះល្អៗ៥ចំណុច សម្រាប់អ្នកម្តាយ កំពុងពពោះកូនភ្លោះ

ការមានផ្ទៃពោះពិតជាពេលវេលាដ៏អស្ចារ្យបំផុត ហើយកាន់តែអស្ចារ្យជាងនេះទៅទៀត គឺការពពោះកូនភ្លោះ។ ដូច្នេះដើម្បីឲ្យការពពោះនេះប្រកបដោយសុវត្ថិភាព ស្ត្រីគួរតែអនុវត្តតាមការណែនាំរបស់អ្នកជំនាញដូចខាងក្រោម៖ ១.ទៅជួបគ្រូពេទ្យឲ្យបានញឹកញាប់ ការមានផ្ទៃពោះកូនភ្លោះ ប្រឈមនឹងហានិភ័យផ្សេងៗខ្លាំងជាងស្ត្រីដែលពពោះកូនធម្មតា ហេតុនេះអ្នកគួរតែទៅជួបគ្រូពេទ្យធ្វើការតាមដានសុខភាពឲ្យបានញឹកញាប់។ ២.ជ្រើសរើសកន្លែងកំណើត អ្នកត្រូវចេះជ្រើសរើសកន្លែងសម្រាលដែលមានទំនុកចិត្ត និងគ្រូពេទ្យប្រកបដោយវិជ្ជាជីវៈខ្ពស់ ទើបការសម្រាលកូនរបស់អ្នកមានសុវត្ថិភាព។ ៣.បន្ថែមកាឡូរី អ្នកម្តាយត្រូវទទួលទានអាហារបន្ថែមកាឡូរីយ៉ាងហោចណាស់ ៦០០កាឡូរីក្នុងមួយថ្ងៃ ទើបអាចបំពេញតម្រូវការរបស់អ្នក ព្រមទាំងកូនក្នុងផ្ទៃបានគ្រប់គ្រាន់។ ៤.ធ្វើលំហាត់ប្រាណ ការធ្វើលំហាត់ប្រាណជាប្រចាំ នឹងជួយឲ្យការមានផ្ទៃពោះរបស់អ្នកមានសុខភាពល្អ ព្រមទាំងការផ្តល់កំណើតមកស្រួលថែមទៀត។ ៥.កុំបារម្ភចំពោះទំហំពោះ ជាធម្មតាអ្នកដែលពពោះកូនភ្លោះមានទំហំធំជាងអ្នកដែលពពោះកូនធម្មតា ដូច្នេះកុំបារម្ភពីបញ្ហានេះខ្លាំងពេក អ្នកគ្រាន់តែសម្រាកឲ្យបានគ្រប់គ្រាន់ និងទៅជួបពេទ្យតាមការណាត់ជាការស្រេច៕

តើមានអ្វីកើតឡើងខ្លះចំពោះការប្រសូតកូនភ្លោះ?

ប្រសិនអ្នករំពឹងថា មានកូនភ្លោះពីរ ឬបីនាក់ នោះការមានផ្ទៃពោះ ឬការសម្រាលកូននឹងត្រូវការការថែទាំងយ៉ាងពិសេសបន្ថែមទៀត។ ដោយសារតែកូនភ្លោះ អាចចាប់កំណើតមុនពេកកំណត់ ហើយទំហំរបស់ពួកគេក៏តូចជាទារកធម្មតាដែរ។ អ្នកប្រហែលជាត្រូវបានក្រុមគ្រូពេទ្យណែនាំឲ្យប្រសូតក្នុងមន្ទីរពេទ្យជាជាងនៅផ្ទះ។ វេជ្ជបណ្ឌិតអាចផ្តល់អនុវសាសន៍ ឲ្យធ្វើការវះកាត់នៅសប្តាហ៍ទី៣៧ ឬទី៣៨ ក្នុងករណីដែលអ្នកមិនអាចប្រសូតដោយខ្លួនឯងបាន។ មិនមែនទារកភ្លោះទាំងអស់សុទ្ធតែប្រសូតមុនពេលកំណត់នោះទេ ប៉ុន្តែវាជារឿងសំខាន់ដែលអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យអំពីពេលវេលាដែលត្រូវប្រសូត ព្រោះក្នុងករណីមួយចំនួនវាមិនមានសុវត្ថិភាពឡើយសម្រាប់ទារកនៅក្នុងផ្ទៃម្តាយយូរជាង ៣៨សប្តាហ៍។ វាជាការសំខាន់ណាស់ ដែលយើងត្រូវធ្វើការត្រួតពិនិត្យបន្ថែម ទៅលើចង្វាក់បេះដូងរបស់ទារក តាមរយៈម៉ាស៊ីនអឡិចត្រូនិច ដែលដាក់លើពោះអ្នកម្តាយ នៅពេលដែលអ្នកកំពុងស្ថិតក្នុងដំណាក់កាលជិតប្រសូត។ ការធ្វើដូចនេះ ដើម្បីធានាបានថា ទារកទាំងពីរមានសុខភាពល្អឬអត់ពេលប្រសូត។ ប្រសិនបើអ្នកចង់ប្រសូតតាមធម្មជាតិ គ្រូពេទ្យនឹងធ្វើការត្រួតពិនិត្យតាមដានសុខភាពរបស់អ្នក និងមើលពីស្ថានភាពទារកថាអាចប្រសូតតាមធម្មជាតិបានឬអត់។ ម្យ៉ាងវិញទៀតអ្នកអាចនឹងត្រូវបានណែនាំបន្ថែមអំពីការឈឺចាប់…

កុំ​ឲ្យ​កើតមាន​ឲ្យ​សោះ! កើត​ស្ត្រេ​ស​ពេល​មាន​ផ្ទៃពោះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ម្លឹ​ង

ការ​មាន​ផ្ទៃពោះ គឺជា​ពេលវេលា​នៃ​ផ្លាស់ប្តូរ​ជាច្រើន រួមទាំង​រូបរាងកាយ អារម្មណ៍ និង​ជីវិត​គ្រួសារ។ អ្នក​អាច​ត្រៀមខ្លួន​ក្នុងការ​ផ្លាស់ប្តូរ​ទាំងនេះ​បាន ប៉ុន្តែ​អ្នក​ក៏​អាច​ជួបប្រទះ​បញ្ហា​ស្ត្រេ​ស​ច្រើន​ក្នុង​ជីវិត​ថ្មី​ផងដែរ។ អារម្មណ៍​ស្ត្រេ​ស គឺជា​រឿង​ធម្មតា​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ស្ត្រេ​ស​ច្រើនពេក អាចធ្វើ​ឲ្យ​អ្នក​មិន​ស្រួលខ្លួន មាន​បញ្ហា​ក្នុងការ​គេង ឈឺក្បាល បាត់បង់​ចំណង់​អាហារ ឬ​បរិភោគ​ច្រើន​ហួស​កម្រិត។ ក្នុងករណី​ស្ត្រី​មាន​ផ្ទៃពោះ​កើត​ស្ត្រេ​ស ហួស​កម្រិត ហើយ​អូសបន្លាយ​រយៈពេល​យូរ អា​ចប​ណ្តោ​ល​ឲ្យ​មាន​បញ្ហា​សុខភាព​ដូចជា សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​កើត​ជំងឺ​បេះដូង។ នៅពេល​អ្នកមាន​ផ្ទៃពោះ ភាព​តានតឹង​ប្រភេទ​នេះ​អាច​បង្កើន​ឱកាស​នៃ​ការ​សម្រាលកូន​មុនពេល​កំណត់(កើតមុន៣៧សប្តាហ៍) ឬ​ទារ​កមាន​ទម្ងន់​មិន​គ្រប់​គីឡូ(តិចជាង ៥ផោន)។ ទារក​ដែល​កើត​មិន​គ្រប់​ខែ ឬ​តូច​ពេក គឺមាន​ហានិភ័យ​ខ្ពស់​ទៅលើ​បញ្ហា​សុខភាព។ អាស្រ័យហេតុនេះ សូម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ…

កត្តាដែលធ្វើអោយស្ត្រីមានផ្ទៃពោះឧស្សាហ៍វិលមុខ

ការឈឺក្បាលម្តងម្កាលក្នុងអំឡុងពេលពីរបីខែដំបូងនៃការមានផ្ទៃពោះ ជារឿងធម្មតា ដែលបណ្តោលមកពីកម្រិតអ័រម៉ូនមានការប្រែប្រួល និងការកើនឡើងនៃបិរមាណឈាម។ ភាពអស់កម្លាំង ភាពតានតឹង និងការទទួលទានភេជ្ជៈមានជាតិកាហ្វេអ៊ីនច្រើនពេក ក៏ជាកត្តារួមចំណែកដែរ។ ប្រសិនបើការឈឺក្បាលរបស់អ្នកមិនបាត់ ឬហាក់ដូចជាឈឺចាប់ខ្លាំងស្រដៀងនឹងការឈឺក្បាលប្រកាំង សូមប្រញាប់ទៅជួបជាមួយគ្រូពេទ្យភ្លាម ព្រោះវាអាចជាសញ្ញាព្រមានធ្ងន់ធ្ងន់នៃជំងឺអ្វីមួយ។ ខាងក្រោមនេះ ជាមូលហេតុដ៏គួរឲ្យព្រួបារម្ភចំពោះស្ត្រីមានផ្ទៃពោះ៖ ១.ការផ្លាស់ប្តូរចរន្តឈាម ដែលអាចផ្លាស់ប្តូរចរន្តឈាមចេញពីខួរក្បាល ធ្វើឲ្យស្ត្រីមានអារម្មណ៍ឈឺក្បាលខ្លាំង។ ២.ការថយចុះជាតិស្ករក្នុងឈាមខ្លាំងពេក។ ៣.ការខ្សោះជាតិទឹក ដែលអាចបន្ថយបរិមាណលំហូរឈាមទៅកាន់ខួរក្បាល។ ៤.ភាពអស់កម្លាំង និងភាពតានតឹង។ ៥.ការមានកូនក្រៅស្បូន ជាពិសេសប្រសិនបើអ្នកមានអារម្មណ៍វិលមុខខ្លាំង ប្រសិនបើអ្នកមានការហូរឈាមតាមទ្វារមាស ឬប្រសិនបើអ្នកមានការឈឺចាប់ក្នុងពោះ៕

អត្ថប្រយោជន៍​នៃ​ការរត់ ខណៈពេល​មានគភ៌

ការធ្វើ​លំ​ហាត់ប្រាណ គឺជា​វិធីសាស្ត្រ​ថែរក្សា​សុខភាព​ដ៏​ល្អប្រសើរ​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប មិន​ថា​ក្មេង​ចាស់ ប្រុស​ស្រី ឬ​ស្ត្រី​កំពុងតែ​មានគភ៌​នោះទេ។ តើ​កា​រត់​ខណៈពេល​មានគភ៌ ផ្តល់​ប្រយោជន៍​អ្វី​ខ្លះទៅ? ប្រសិនបើ​អ្នក​ធ្លាប់​រត់​ពី​មុខមក ហើយ​ចង់​បន្ត​ក្នុងអំឡុងពេល​មានគភ៌ វា​មាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា ល្អ​សម្រាប់​បេះដូង សរសៃឈាម​សួត ទារក​ទទួល​ឈាម​បាន​គ្រប់គ្រាន់ និង​ជួយ​ជំរុញ​ដល់​ការលូតលាស់​ទារក។ ការធ្វើ​លំ​ហាត់ប្រាណ​មួយ​នេះ មិន​ត្រឹមតែ​អ្នក​ម្តាយ​ប៉ុណ្ណោះ​ទេ ដែលមាន​រាងកាយ​មាំមួន សូម្បីតែ​ទារក​កើតមក​ក៏មាន​សុខភាព​ល្អ និង​មាន​ភាពឈ្លាសវៃ​ផងដែរ។ ការរត់យឺតៗមិនត្រូវ​បាន​គេ​បង្ហាញថា អា​ចប​ណ្តោ​ល​អោយ​ប្រឈម​នឹង​ការ​រលូត​កូន ឬ​សម្រាល​មុនពេល​កំណត់​នោះឡើយ។ ទោះជា​យ៉ាងណា ប្រសិនបើ​អ្នក​កំពុង​ស្ថិតក្នុង​លក្ខខណ្ឌ​ដែល​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​កូន​កើត​មិន​គ្រប់​ខែ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ មុននឹង​ចាប់​ផ្តើមធ្វើ​លំ​ហាត់ប្រាណ​ណាមួយ៕

ដឹងការពិតហើយ អញ្ចឹងតើទើបស្ត្រីមានផ្ទៃពោះឈឺនោមញឹក

អំឡុងពេលមានផ្ទៃពោះ ស្ត្រីប្រាដកជាចូលបន្ទប់ទឹកញឹកញាប់លើសមនុស្សធម្មតាមួយធ្វេជាពីរ ឬគុណឡើងបីដង។ អ្នកស្រាវជ្រាវបានបង្ហាញថា មូលហេតុចម្បងនៅពីក្រោយបញ្ហាមួយនេះ ដោយសារតែអំឡុងពេលតាំងផ្ទៃពោះ បរិមាណឈាមដែលហូរចូលទៅក្នុងរាងកាយកើនឡើងខ្លាំង ហើយតម្រងនោមនឹងដំណើរការច្រោះសារធាតុរាវកាន់តែច្រើនដែរ។ អាការឈឺបតជើងតូចនេះ តែងតែកើតឡើងជាញឹកញាប់នៅពេលពេលយប់ ដែលក្លាយជាឧបសគ្គដ៏ធំបំផុតក្នុងការគេង សម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ។ មូលហេតុមួយទៀត ដែលបណ្តោលឲ្យស្ត្រីមានផ្ទៃពោះ ចេះតែឈឺនោមញឹកញាប់ នៅពេលដែលកូនក្នុងស្បូនលូតលាស់ចេះតែធំទៅៗ។ ជាទូទៅស្បូនរបស់អ្នកត្រូវដាក់សម្ពាទៅលើសប្លោកនោម ដែលធ្វើឲ្យប្លោកនោមកាន់តែមានចន្លោះតូចទៅៗ ធ្វើឲ្យការច្រោះទឹកនោមឆាប់ពេញជាងធម្មតា។ រោគសញ្ញាទាំងនេះ ភាគច្រើនចាប់ផ្តើមនៅត្រីមាសទី ២ ឬនៅខែទី ៥នៃការមានផ្ទៃពោះ ហើយកាន់តែអាក្រក់ទៅៗនៅត្រីមានទី ៣ និងត្រីមាសចុងក្រោយ៕

ធ្វើដូចម្តេចដើម្បីរក្សារាងកុំឲ្យលើសទម្ងន់ ហើយមានសុខភាពល្អអំឡុងពេលតាំងគភ៌

ការថែរក្សារាងមិនឲ្យឡើងទម្ងន់ខ្លាំង និងមានសុខភាពល្អក្នុងអំឡុងតាំងគភ៌ គឺជាក្តីព្រួបារម្ភចំពោះស្ត្រីជាច្រើន។ ក៏ប៉ុន្តែប្រសិនបើពួកគេព្យាយាមធ្វើលំហាត់ប្រាណអំឡុងពេលនេះបានទៀងទាត់ មិនត្រឹមតែអ្នកម្តាយទេដែលទទួលបានប្រយោជន៍ សូម្បីតែទារកក៏ដូចគ្នាដែរ។ ការធ្វើលំហាត់ប្រាណអាចជួយរក្សារាងកាយអោយមាំមួន រក្សាបេះដូង ឆ្អឹង និងផ្លូវចិត្តអោយមានសុខភាពល្អ។ ការធ្វើលំហាត់ប្រាណបានត្រឹមត្រូវ អាចជួយរក្សារាងកាយអ្នកអោយស្ថិតនៅក្នុងកម្រិតនៃការឡើងទម្ងន់ដែលមានសុខភាពល្អ ជួយអោយអ្នកគេងលក់ស្រួល មានថាមពលកាន់តែច្រើន ជួយអោយអ្នកគេចផុតពីជំងឺផ្សេងៗ។ ទោះជាយ៉ាងណា អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញជាមុនសិន មុនពេលធ្វើលំហាត់ប្រាណណាមួយ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដ៏ពិសេសនៃការធ្វើលំហាត់ប្រាណអំឡុងពេលតាំងគភ៌៖ ១.កាត់បន្ថយការឈឺចាប់ និងការពារការឈឺចាប់ពេលតាំងគភ៌ រួមទាំងការទល់លាមក សរសៃឈាមវ៉ែន ឆ្អឹងខ្នង និងភាពអស់កំម្លាំង។ ២.ជួយជំរុញអោយស្ត្រីមានថាមពលខ្លាំងក្នុងពេលសម្រាល និងឆាប់មានសុខភាពល្អឡើងវិញ។ ៣.កាត់បន្ថយជំងឺព្រាយក្រឡាភ្លើង និងជំងឺទឹកនោមផ្អែមអំឡុងពេលមានគភ៌។…

អនុវត្ត៥ចំណុច ជួយ​អោយ​អ្នក​ស្រកខ្លាញ់​អស់ពី​ក្បាលពោះ ក្រោយពេល​សម្រាលកូន​រួច

បន្ទាប់ពី​ឆ្លង់កាត់​ពេលវេលា​អស់​រយ:ពេល ៩ខែ​ក្នុងការ​ពពោះ ស្ត្រី​ភាគច្រើន​តែងតែ​ឡើង​ទម្ងន់ ហើយ​ជាតិ​ខ្លាញ់​ក៏​ប្រមូលផ្តុំ​ច្រើន​នៅ​តំបន់​ក្បាលពោះ​ផងដែរ។ តើ​អ្នក​ចង់ដឹង​ពី​វិធី​កម្ចាត់​ខ្លាញ់​ក្បាលពោះ​ដែរឬទេ? តាមពិត​គ្មានអ្វី​ពិបាក​នោះទេ ប្រសិនបើ​អ្នក​អនុវត្តតាម​វិធីសាស្ត្រ​ធម្មជាតិ​មួយចំនួន។ ការ​បំបៅ​ដោះ​កូន ប្រសិនបើ​អ្នក​គិតថា ការ​បំបៅ​ដោះ​កូន មាន​ប្រយោជន៍​ចំពោះតែ​កូន នោះ​គឺ​ខុស​ហើយ តាមពិត​វា​ក៏​មា​ប​ប្រយោជន៍​សម្រាប់​អ្នក​ម្តាយ​ផងដែរ។ ការ​បំបៅ​ដោះ​កូន ក៏​អាចជួយ​ដុតបំផ្លាញ​កាល់​ឡូរី​នៅក្នុង​រាងកាយ​របស់​ស្ត្រី​ផងដែរ ដូច្នេះ​នេះ​ជា​ចំណែក​មួយ​ក្នុងការ​សម្រក​ខ្លាញ់​ក្បាលពោះ។ ព្យាយាម​ទទួលទាន​តែ​បៃតង តែ​បៃតង គឺជា​ភេសជ្ជ:មួយ​ប្រភេទ​ដែល​អាចជួយ​ដុតបំផ្លាញ​កាឡូរី ហើយ​ជួយ​អោយ​រាងកាយ​មាន​សុខ​ភាពល្អ ដោយសារតែ​វា​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ មិនតែប៉ុណ្ណោះ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម អាចជួយ​ការពារ​រ៉ាឌីកាល់​សេរី ហើយ​អាចជួយ​ជំរុញ​ការរំលាយ​អាហារ។ ប្រសិនបើ​អ្នក​ចង់​សម្រក​ក្បាលពោះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព គួរ​ទទួលទាន​បន្ទាប់​ពី​ធ្វើ​លំ​ហាត់ប្រាណ​រួច។ ជៀសវាង​អាហារ​សម្បូរ​កាឡូរី អ្នក​គួរតែ​ជៀសវាង​ប្រភេទ​អាហារ​ដែល​សម្បូរ​កាឡូរី​ដូចជា ទឹកក្រូច​សូ​ដា…

ភេសជ្ជៈ៣ប្រភេទ អ្នកជំនាញ​ហាម​មិនអោយ​ស្ត្រី​ទទួលទាន​ពេល​មានគភ៌

ការបំពេញ​សារធាតុ​រាវ បាន​គ្រប់គ្រាន់ គឺជា​រឿង​ដ៏​ចាំបាច់​ខ្លាំង​បំផុត​សម្រាប់​ស្ត្រី​មានគភ៌​គ្រប់រូប ព្រោះ​វា​អាចជួយ​បង្កើន​ភាពស៊ាំ​អោយ​កាន់​តែមាន​ភាពរឹងមាំ។ ទោះជា​យ៉ាងណា មាន​ភេសជ្ជ:មួយចំនួន​ស្ត្រី​ពុំគួរ​ទទួលទាន​នោះឡើយ ព្រោះ​វា​អា​ចប​ណ្តោ​ល​អោយ​អវិជ្ជមាន​ដល់​សុខភាព​ទាំង​ម្តាយ និង​កូន។ ខាងក្រោម​នេះ គឺជា​ដំបូល​ន្មា​ន​មួយចំនួន ដែល​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បាន​ណែ​នាំអោយ​ស្ត្រី​មានគភ៌​គួរ​ឈប់​ទទួលទាន​បណ្តោះអាសន្ន៖ ភេសជ្ជ:មាន​ជាតិ​កាហ្វេ​អ៊ី​ន មនុស្ស​គ្រប់រូប​តែងតែ​ចូលចិត្ត​ទទួលទាន​កាហ្វេ ស្រា ស្រា​បៀរ តែ… ប៉ុន្តែ​ស្ត្រី​មានគភ៌​គួរតែ​ជៀសវាង ព្រោះ​ជាតិ​កាហ្វេ​អ៊ី​ន​នៅក្នុង​ភេសជ្ជ:ទាំងនេះ​អាច​ស្រូប​ចូល​យ៉ាង​លឿន​ទៅកាន់​ទារក​តាមរយ:ទងសុខ ដែល​អាច​បង្ក​អោយ​កើតមាន​បញ្ហាផ្សេង។ បើ​យោងតាម​ការពិសោធន៍រ​បស់​អ្នកជំនាញ​បាន​រកឃើញថា ជាតិ​កាហ្វេ​អ៊ី​ន អា​ចប​ណ្តោ​ល​អោយ​យ​ខូចខាត​សរីរាង្គ​មួយចំនួន​របស់​ទារក ដូចជា ជើង ឆ្អឹង​កង ឆ្អឹងថ្គាម ខូច​ភ្នែក ឆ្អឹង​លូតលាស់​មិនល្អ និង​ទារ​កើតមក​លូតលាស់​មាន​ភាព​យឺតយ៉ាវ…ជាដើម។ ភេសជ្ជ:មាន​ជាតិ​កាបូន​ណាត…
Close
Close

Sign in

Close

Cart (0)

Cart is empty No products in the cart.



Currency