ស្វែងយល់ពីការឆ្លងមេរោគស្វាយចំពោះទារកតាំងពីកំណើត!

ការឆ្លងមេរោគស្វាយតាំងពីកំណើត ជារឿងធម្មតានៅក្នុងចក្រភពអង់គ្លេស ហើយជំងឺនេះតែងតែកើតឡើងចំនួន១០ករណី ជារៀងរាល់ឆ្នាំ។ តាមរបាយការណ៍បានបង្ហាញថា ភាគច្រើនជំងឺនេះកើតឡើងតាមរយៈ ការខកខានមិនបានពិនិត្យសុខភាពឲ្យបានត្រឹមត្រូវអំឡុងពេលមានផ្ទៃពោះដំបូង និងការគ្រប់គ្រងរបបអាហាររបស់អ្នកម្តាយមិនបានល្អ។ ទោះបីជាការឆ្លងមេរោគរបស់ទារក អាចកើតមានក្នុងត្រីមាសណាសមួយក៏ដោយ តែភាគច្រើនវាកើតឡើងនៅអំឡុងពេល៣០ថ្ងៃចុងក្រោយមុនពេលសម្រាល។ ការព្យាបាលឲ្យបានឆាប់រហ័សចំពោះស្ត្រីមានផ្ទៃពោះ អាចជួយការពារការឆ្លងជំងឺស្វាយទៅលើទារក។ ប៉ុន្តែប្រសិនបើស្ត្រីមានផ្ទៃពោះមិនបានព្យាបាលទេ ទារកអាចជួបផលវិបាកមួយចំនួនដូចជា៖ រលូតកូនដោយឯកឯង កូនកើតមុនពេលកំណត់ កូនកើតយឺតយ៉ាវជាងពេល វេលាដែលបានកំណត់ កូនកើតមកមានទម្ងន់ស្រាល។ ការឆ្លងមេរោគក្នុងស្បូន និងការកាត់បន្ថយលំហូរឈាមទៅកាន់ទារក គឺជាបុព្វហេតុទូទៅបំផុតនៃការស្លាប់ទារក្នុងផ្ទៃ។ ដូច្នេះស្ត្រីមានផ្ទៃពោះគួរតែធ្វើការពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ ប្រសិនបើឃើញសញ្ញាមិនស្រួលគួរប្រញាប់ធ្វើការព្យាបាលភ្លាម៕

24 ម៉ោងដំបូងក្រោយប្រសូត ចាំបាច់ត្រូវមើលថែទាំឱ្យល្អ

24 ម៉ោងដំបូងក្រោយពេលប្រសូត គឺជាអំឡុងពេលដែលអ្នកម្តាយត្រូវមើលថែទាំខ្លួនឯង និងសម្របខ្លួនរួចជាស្រេចក្នុងការមើលថែទាំកូនតូចដែលទើបតែបើកភ្នែកមើលពិភពលោក ដូចតទៅនេះ។ មើលថែសុវត្ថិភាពរបស់ខ្លួន ខណៈពេលប្រសូត អ្នកម្តាយអាចជួបនឹងបញ្ហាធ្លាក់ឈាម ឬត្រូវខាតបង់ឈាមយ៉ាងច្រើន បញ្ហានេះអាចការពារបានដោយខ្លួនឯងដោយការធ្វើម៉ាស្សាបែបលញ់នៅលើស្បូន។ ដោយសារតែពេលប្រសូត សុកនឹងរបូតធ្លាក់ចេញមកធ្វើឱ្យអ្នកម្តាយបាត់បង់ឈាមច្រើន ដែលជាប្រក្រតីស្បូននឹងច្របាច់ខ្លួនឱ្យរឹងដើម្បីធ្វើឱ្យឈាមឈប់ហូរ តែបើស្បូនមិនច្របាច់ខ្លួនទេនោះ អ្នកម្តាយគួរអង្អែលលើពោះបរិវេណក្រោមផ្ចឹតដែលជាទីតាំងរបស់ស្បូន ហើយធ្វើម៉ាស្សាលញ់ថ្នមៗ ដើម្បីឱ្យដុំស្បូនពង្រឹងខ្លួន ដែលអាចធ្វើបានតាំងពីនៅលើគ្រែប្រសូត ដើម្បីជួយខ្លួនឯងឱ្យមានសុវត្ថិភាពពីការធ្លាក់ឈាមច្រើន។ ប្រយ័ត្នប្រយែងលើការធ្វើចលនា ផលប៉ះពាល់ពីការបាត់បង់ឈាមច្រើនខណៈពេលប្រសូត អាចធ្វើឱ្យអ្នកម្តាយមានសភាវសម្ពាធឈាមទាប និងរាងកាយ នឿយល្វើយគ្មានកម្លាំង ដូច្នេះគួរប្រយ័ត្នអាការអអឹតមុខ ញ័រដើមទ្រូង ញ័រដៃ និងអាចខ្យល់គបានយ៉ាងងាយនៅពេលផ្លាស់ប្តូរឥរិយាបថលឿនៗ ដូចជា ក្រោកពីគ្រែដំណេក…

ចង់ឲ្យកូនមានសុខភាពល្អ ហាមជក់បារីក្នុងពេលបំបៅដោះ

ផ្សែងបារីពិតជាមានផលប៉ះពាល់អាក្រក់ខ្លាំងណាស់ចំពោះសុខភាពរបស់អ្នកជក់គ្រប់វ័យព្រោះវាអាចបង្កឲ្យកើតជំងឺសួត និងផ្លូវដង្ហើម។ នេះគឺជាផលប៉ះពាល់សម្រាប់យុវវ័យ និងមនុស្សពេញវ័យ ចុះទំរាំតែទារកកំពុងតែបៅដោះទៀតនោះ តើមានផលប៉ះពាល់ខ្លាំងកម្រិតណា។ នេះហើយជាមូលហេតុ ដែលអ្នកម្តាយគួរតែគិតពិចារណាឡើងវិញចំពោះការជក់បារីនៅក្នុងអំឡុងពេលបំបៅដោះកូន។ បើយោងតាមគេហទំព័រ pregnancyvideo បានបង្ហាញថា ជាតិនីកូទីន និងសារធាតុគីមី ដែលត្រូវបានគេរកឃើញនៅក្នុងបារី ស៊ីហ្គា ថ្នាំចុក និងថ្នាំជក់ផ្សេងៗទៀត សុទ្ធតែអាចជ្រាបចូលទៅក្នុងទឹកដោះរបស់អ្នកម្តាយ។ ដូច្នេះ នៅពេលដែលទារកបៅដោះ សារធាតុដ៏មានគ្រោះថ្នាក់ទាំងនោះនឹងផ្ទេរចូលទៅក្នុងខ្លួនទារកដែលមិនដឹងអី ហើយទៅថ្ងៃអនាគត់ពួកគេនឹងកើតមានបញ្ហាសុខភាពផ្សេងៗជាមិនខានឡើយ។ ហេតុដូច្នេះហើយ សូមអ្នកម្តាយគ្រប់រូបគួរតែឈប់ជក់បារី ព្រោះវាមិនត្រឹមតែគ្រោះថ្នាក់ដល់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងមានបញ្ហាដល់កូនថែមទៀត៕

កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកម្តងទៀតឬទេ?

ជឿថានៅរៀងរាល់ពេលបញ្ចុកថ្នាំក្នុងពេលដែលកូនតូចមានអាការឈឺថ្កាត់ម្តងៗនោះ គឺពិតជារឿងមួយដែលធ្វើឱ្យលោកឪពុកអ្នកម្តាយឈឺក្បាលវឹលមុខមិនស្ទើរឡើយ ព្រោះណាមួយកូនមិនព្រមញ៉ាំ ឬលេបថ្នាំនោះសោះ និងមួយទៀត គឺលេបចូលទៅហើយ តែក្អួតចេញមកវិញអស់ ធ្វើឱ្យលោកឪពុកអ្នកម្តាយកើតមានការស្ទាក់ស្ទើរក្នុងចិត្តថា តើគួរបញ្ចុកម្តងទៀតឬយ៉ាងណា? ដូច្នេះ ខាងក្រោមនេះគឺជាចម្លើយចំពោះចម្ងល់នេះ។ មូលហេតុកូនក្អួតក្រោយពេលបញ្ចុកថ្នាំរួច អាការក្អួតរបស់កូនក្រោយពេលត្រូវប៉ាម៉ាក់បញ្ចុកថ្នាំរួច ជាបញ្ហាដែលជួបញឹកញាប់ និងកើតឡើងដដែលៗ។ កូនក្អួតក្រោយការបញ្ចុកថ្នាំច្រើនតែបណ្តាលមកពីការយំយ៉ាងខ្លាំងក្លាព្រោះមិនចូលចិត្តរសជាតិរបស់ថ្នាំ មិនចូលចិត្តក្លិនរបស់ថ្នាំ កូនត្រូវការបដិសេធទើបព្យាយាមធ្វើឱ្យកើតអាការក្អួត ឬកើតពីតិចនិកក្នុងការបញ្ចុកថ្នាំមិនល្អ ធ្វើឱ្យរសជាតិថ្នាំទៅប៉ះនឹងបរិវេណគល់អណ្តាតនាំឱ្យកើតប្រតិកម្មការខ្ជាក់ចេញមកវិញដោយស្វ័យប្រវត្តិ ដែលខាងវេជ្ជសាស្រ្តហៅថា gag reflex ធ្វើឱ្យក្មេងក្អួតចេញមក ។ កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកថ្នាំម្តងទៀតឬទេ? 1 – ត្រូវបញ្ចុកឡើងវិញម្តងទៀត…

វិធីបណ្តេញខ្យល់ចេញពីក្នុងពោះកូន ការពារកូនតូចចុកឆ្អល់

កូនតូចៗ ស្រែកយំគឺជានិមិត្តសញ្ញាដើម្បីប្រាប់ឱ្យយើងដឹងថា គេកំពុងមានអារម្មណ៍យ៉ាងណា ត្រូវការអ្វី និងពេលយើងសង្កេតមើលជារឿយៗ ចាប់ផ្តើមស៊ាំធ្លាប់ជាមួយកូនតូចហើយនោះ យើងនឹងអាចតបស្នងតម្រូវការរបស់កូនតូចបានត្រូវនឹងបញ្ហា និងដឹងថា កូនតូចនឹងស្រែកយំក្នុងលក្ខណៈខុសផ្លែកពីគ្នាទៅតាមអាការ។ បើកូនស្រែកយំហើយ អ្នកម្តាយលើកពលួង ឱ្យបៅដោះក៏មិនព្រមបៅ យំឡើងរឹងខ្លួន ដៃជើងប្រឹងឡើងង បើយកដៃស្ទាបក្បាលពោះកូន នឹងដឹងថា ក្បាលពោះកូនឡើងរឹងនោះ បញ្ជាក់ថា កូនឈឺពោះហើយ។ មូលហេតុរបស់អាការឈឺពោះនៅលើក្មេងតូចៗដែលជួបប្រទះញឹកញាប់នោះគឺ មានខ្យល់នៅក្នុងពោះ ឬហើមពោះ ជាអាការប្រក្រតីដែលលោកឪពុកអ្នកម្តាយអាចសម្រាលអាការនេះឱ្យកូនតូចបាន។ ការពារមុនឈឺ ក្រោយបំបៅដោះហើយគ្រប់ពេល ត្រូវពកូនឡើងដើម្បីឱ្យកូនភើ ដើម្បីការពារអាការណែនពោះ ដោយត្រូវពតាមវិធីឱ្យក្បាលកូនទ្រោបលើស្មាអ្នកម្តាយ ហើយអង្អែលខ្នងស្រាលៗជារឿយៗ រហូតទាល់តែកូនតូចភើចេញមក…

វិធីសាស្ត្របំបាត់ការចាញ់កូនយ៉ាងមានប្រសិទ្ធភាព

ក្រុមអ្នកជំនាញបានបង្ហាញថា ខណៈដែលចាញ់កូនមិនបង្កឲ្យប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃនោះទេ ប៉ុន្តែបើស្រីមានផ្ទៃពោះបណ្តែតបណ្តោយឲ្យអាការៈនេះកើតឡើងធ្ងន់ធ្ងរពេក អាចធ្វើឲ្យខ្លួនខ្សោះជាតិទឹក និងខ្សោយ។ ទោះជាយ៉ាងណា បើយោងតាមបានឲ្យដឹងថា ការអាការៈចាញ់កូន អាចដោះស្រាយបាន ប្រសិនស្ត្រីមានផ្ទៃពោះទាំងអនុវត្តដូចខាងក្រោម៖ ១.ស្ត្រីមានផ្ទៃពោះគួរទទួលទានតិចៗ តែឲ្យបានច្រើនដងក្នុងមួយថ្ងៃ។ ទម្លាប់មួយនេះ អាចកាត់បន្ថយការចាល់ជាតិអាស៊ីតក្នុងក្រពះ និងទប់ស្កាត់ការក្អួតចង្អោរ។ ២.ការស្រេកឃ្លានគឺជារឿងធម្មតាមួយរបស់ស្ត្រីមានផ្ទៃពោះទាំងឡាយ ក៏ប៉ុន្តែបើអ្នកចេះតែបណ្តោលខ្លួនទៅតាមចិត្តដែលនឹងឃើញ អ្នកអាចចាញ់កូនកាន់តែខ្លាំង។ ដូច្នេះការបរិភោគអាហារដែលមានផាសុខភាព និងកំណត់បរិមាណ គឺជារឿងដ៏ល្អបំផុត។ ៣.រៀងរាល់មុនពេលចូលគេង ស្ត្រីមានផ្ទៃពោះអាចបរិភោគអាហារណាដែលសម្បូរប្រូតេអ៊ីន និងកាបូនអ៊ីដ្រាត ដូចជា ក្រែមទឹកដោះគោ គ្រាប់ធញ្ញជាតិនានា… ដើម្បីជួយទប់ស្កាត់អាការចង្អោរនៅពេលព្រឹកឡើង។ ៤.ទម្លាប់ទទួលទានទឹកផ្លែឈើ និងទឹកត្រជាក់…

អាហារដែលអ្នកម្ដាយគូរទទួលទានក្រោយពេលប្រសូត្របុត្ររួច

នៅក្នុងសង្គមខ្មែរ មានតំណមជាច្រើនសម្រាប់ស្រ្តីដែលទើបប្រសូត្របុត្ររួចជាពិសេសគឺអាហារ ព្រោះវាជារឿងសំខាន់ខ្លាំងណាស់ ដោយហេតុថា អាហារដែលអ្នកម្ដាយ​បានញ៉ាំគឺវាជះឥទ្ធិពលដល់ទារកតាមរយៈការបំបៅកូនដោយទឹកដោះខ្លួនឯង ដូច្នេះគួរតែទទួលទានអាហារដើម្បីសុខភាព ដែលល្អចំពោះរាងកាយខ្លួនឯង និងដើម្បី​ទារក។ ជាទូទៅក្រុមអ្នកជំនាញបាន​ណែនាំឱ្យអ្នកម្ដាយគួរទទួលទានអាហារគ្រប់ទាំង 5 ប្រភេទ ដូចជាអាហារប្រភេទ ប្រូតេអ៊ីន បន្លែស្រស់ ផ្លែឈើ (សារធាតុរ៉ែ និងវិតាមីន) និងដែលមិនអាចខ្វះបាននោះគឺ ទឹក ដើម្បីឱ្យរាងកាយរបស់អ្នកម្តាយក្រោយពេលប្រសូតបានសះស្បើយត្រឡប់ទៅរកសភាវប្រក្រតីវិញបានយ៉ាងឆាប់រហ័ស។ អាហារដែលសម្បូរដោយ ប្រូតេអ៊ីន មានដូចជា សាច់ត្រី ស៊ុត ទឹកដោះ សណ្តែក ជាអាហារដែលជួយឃុំគ្រងឱ្យរាងកាយធ្វើការបានតាមប្រក្រតី ជួសជុលផ្នែកដែលសឹករេចរិល និងជួយស្តារសភាពស្បូន…

រួមដំណេកពេលមានផ្ទៃពោះប៉ះពាល់ ឬមិនប៉ះពាល់ អានអត្ថបទមួយនេះទើបដឹងច្បាស់!

មនុស្សភាគច្រើនតែងតែយល់ថា ការរួមដំណេកក្នុងអំឡុងពេលពពោះ អាចបណ្តាលឲ្យប៉ះពាល់ដល់កូននៅក្នុងផ្ទៃ ឬកូនកើតមិនគ្រប់ខែ។ តើការយល់ឃើញមួយនេះត្រឹមត្រូវដែរទេ? បើយោងតាមក្រុមអ្នកជំនាញបានបង្ហាញថា អ្នកអាចរួមដំណេករហូតដល់ថ្ងៃសម្រាល ព្រោះថង់ទឹកភ្លោះ និងសាច់ដុំដ៏រឹងមាំនៃស្បូនអាចការពារទារក បូករួមទាំងទឹករំអិលដ៏ក្រាស់ក្រែលអាចបិទមាត់ស្បូនប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗបាន។ ប៉ុន្តែទន្ទឹមនឹងនេះផងដែរ អ្នកជំនាញបានផ្តល់ដំបូន្មានថា ប្រសិនបើអ្នកចង់រួមភេទក្នុងពេលមានផ្ទៃពោះប្រកបទៅដោយសុវត្ថិភាព គួរតែជៀសវាងដាក់សម្ពាធទៅលើពោះ ឬប្រើក្បាច់ណាដែលនៅឆ្ងាយពីពោះ៕

ភេស្ជ​ជះរ​បស់​កុមារ​…​រឿង​ដែល​ឪពុក​ម្តាយ​គួរ​យល់​ដឹង​

លោក​សាស្ត្រាចារ្យ នី​ខូ​ឡាស់ ស្តេតល័​រ វេជ្ជ​បណ្ឌឹត​ជម្ងឺ​កុមារ នៃ​មន្ទី​ពេទ្យ​កុមារ រដ្ឋ ហ្វីឡា​ដែល​ហ្វៀ និង​សមាជិក​នៅក្នុង​គណកម្មាកា​រ​ភោជនាហារ​របស់​សមាគម​ពេទ្យ​កុមារ​សហរដ្ឋអាមេរិក បាន​និយាយថា “ សព្វថ្ងៃ​នេះ​ការច្នៃប្រឌឹត និង​ការអភិវឌ្ឍ​ន៏​ភេស្ជ​ជះ​ផ្សេងៗ​ឲ្យមាន​រសជាតិ​កំពុង​តែ​ក្លាយ​ជា​រឿង​សំខាន់​មួយ​ដែល​ត្រូវ​តាម​សង្កេតមើល ព្រោះ​កុមារ​ដែល​ផឹក​​ភេស្ជ​ជះ​ដែល​មាន​រសជាតិ​ផ្អែម​ខ្លាំង នឹង​ធ្វើឲ្យ​កុមារ​រឹតតែ​ចូលចិត្ត និង​ញៀន​ភេស្ជ​ជះ​នោះ​កាន់តែ​ច្រើនឡើងជា​រឿយៗ “ ទើប​​សមាគម​បាន​ផ្តល់​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ភេស្ជ​ជះ​ដែល​កុមារ​គួ​រផឹក ឬ​គួរ​ចៀសវាង និង​ភាព​ញឹកញាប់​ក្នុង​ការផឹក​ដើម្បីឲ្យ​​ឪពុក​ម្តាយ​ជ្រើសរើស​ឲ្យ​កូន​ផឹក​បាន​យ៉ាង​ត្រឹមត្រូវ ។​ ០១) ផឹក​បាន​រហូត​ -​ ​ទឹក​ដោះ ៖ ក្មេង​អាយុ 1-2​ខួប​គួរ​ផឹក​ទឹកដោះ​ឲ្យបាន​គ្រប់​ចំនួន (​បើ​នៅ​ក្នុង​ក្រុមគ្រួសា​ដែល​មាន​ប្រវត្តិ​កើតរោគ​ធា​ត់ ឬ​រោគ​បេះដូង អាច​ជ្រើស​យក​ទឹកដោះ​ដែល​មិនសូវ​មាន​ជាតិ​ប៊័រ​បាន ដោយ​ប្រឹក្សា​គ្រូពេទ្យ​ជាមុន​) ចំណែក​បន្ទាប់ពី…
Close
Close

Sign in

Close

Cart (0)

Cart is empty No products in the cart.



Currency