ឥរិយាបទ​ល្អ៥ចំណុច​ របស់​អ្នក​ម្តាយ​ពេល​ពពោះធ្វើអោយ​ខួរក្បាល​ទារក​ឆ្លាត​វៃ

នៅពេល​ឭ​ដំណឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ​ភ្លាម ស្ត្រី​ទាំងឡាយ​មិន​ត្រឹមតែ​សប្បាយចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​នោះទេ ពួកគេ​ច្បាស់​ជា​ខំ​ថ្នមខ្លួន​មិន​ហ៊ាន​ធ្វើ​អ្វីធ្ងន់ៗនោះទេ សូម្បីតែ​ការ​ដេក ដើរ អង្គុយ ឈរ រួមទាំង​ការបរិភោគ​ក៏​ប្រយ័ត្ន​ដែរ។ ទន្ទឹមនឹង​ភាពសប្បាយ​រីករាយ​នេះ អ្នក​ម្តាយ​គ្រប់រូប​ច្បាស់​ជា​ចង់​ឲ្យ​ឃើញ​កូន​កើតមក​មាន​សុខភាព​ល្អ ហើយ​ឆ្លាត​ទៀត តើ​មែន​ទេ? តើ​គួរ​ធ្វើ​ដូចម្តេច ទើប​កូន​កើតមក​ឆ្លាត? បើទោះបីជា​ហ្សែ​ន​របស់​អ្នក​មិន​ឆ្លាត​វៃ​ដូចជា​មនុស្ស​ផ្សេងទៀត​ក៏ពិតមែន ក៏ប៉ុន្តែ​ទម្លាប់​មួយចំនួន​អាចជួយ​ឲ្យ​កូន​របស់​អ្នក​ឆ្លាត​ជាង​អ្នក​បាន។ យកដៃ​អង្អែល​ពោះ ពេលដែល​អ្នក​នៅ​ម្នាក់ឯង​គួរតែ​ឧស្សាហ៍​ម៉ាស្សា​ក្បាលពោះ ព្រោះ​ទារក​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅ​កាន់តែ​ជិតស្និត ហើយ​អាចជួយ​ជំរុញ​ដល់​ការលូតលាស់​រាងកាយ និង​ខួរក្បាល​ទារក​ផងដែរ។ ដើរ​ក្រោម​ពន្លឺព្រះអាទិត្យ ការដើរ​រយ:ពេល ២០នាទី ក្រោម​ពន្លឺ​ព្រោះ​អាទិត្យ គឺជា​រឿង​ដ៏​ប្រសើរ​ស​ម្រា​ខួរ​ក្បាក​ទារក។ វីតាមីន D អាចជួយ​ដល់​ការរីកលូតលាស់​របស់​កុមារ ហើយ​វា​អាច​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ…

អាការៈ៤ចំណុច បើ​កើតមាន​អំឡុងពេល​ត្រីមាស​ដំបូង​ទារក​អាចមាន​បញ្ហា

គ្រាន់តែ​ទារក​ចាប់ផ្តើម​បង្ក​កំណើត​នៅក្នុង​ផ្ទៃ​ភ្លាម ទាំង​អារម្មណ៍ និង​រាងកាយ​របស់​មនុស្ស​ស្រី​ចាប់ផ្តើម​ផ្លាស់ប្តូរ​ភ្លាម ក៏​ព្រោះ​ការប្រែប្រួល​នៃ​កម្រិត​អ័រម៉ូន។ ប៉ុន្តែ​ទន្ទឹមនឹង​ការប្រែប្រួល​នេះ អ្នក​ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​មួយចំនួន​ផងដែរ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។ ហូរឈាម​ចេញពី​ទ្វារមាស នៅពេល​មាន​ផ្ទៃពោះ ស្ត្រី​ចៀស​មិន​ផុតពី​ការ​ហូរឈាម​ចេញពី​ទ្វារមាស​តិចតួច​នោះទេ ប៉ុន្តែ​ក្នុងករណី​ដែល​ការហូរ​ឈាមមាន​សភាព​ធ្ងន់ធ្ងរ អាចជា​សញ្ញា​រលូត​កូន ឬ​ការ​មាន​ផ្ទៃពោះ​ក្រៅ​ស្បូន។ កើត​អាការ​គ្រុនក្តៅ​ខ្លាំង អាការ​គ្រុនក្តៅ​ខ្លាំង គឺជា​សញ្ញា​នៃ​ការឆ្លង​មេរោគ ដែល​អាច​គំរាមកំហែង​ដល់​ការលូតលាស់ របស់​ទារក​នៅក្នុង​ផ្ទៃ។ ក្នុងស្ថានភាព​បែបនេះ ទារក​កើតមក​អាច​ជួបប្រទះ​នឹង​បញ្ហា​កើត​មិន​គ្រប់​គីឡូ ហើយ​ប្រព័ន្ធ​ភាពស៊ាំ​ទន់ខ្សោយ​ងាយ​នឹង​ទទួលរង​នូវ​ជំងឺផ្សេង។ ឈឺចាប់​ក្នុង​ពោះ ជាធម្មតា ប្រសិនបើ​យើង​ទទួលទាន​ចំណី​ខុស​វា​អាច​បង្ក​ឲ្យ​មានការ​ឈឺចាប់​ក្នុង​ពោះ ហើយ​រាគ​ថែមទៀត។ ប៉ុន្តែ​ក្នុងករណី​មានការ​ឈឺចាប់​ខ្លាំង ហើយ​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​ពោះ វា​ក៏​សញ្ញា​នៃ​ការ​រលូត​កូន​ដែរ។ មាន​ហូរ​ទឹករំអិល​ចេញពី​ទ្វារមាស នេះ​គឺជា​រោគសញ្ញា​មួយ​នៃ​ការឆ្លង​មេរោគ​ផ្សិត…

ស្វែងយល់ពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ទឹកដោះពពែចំពោះទារក

នាពេលបច្ចុប្បន្ននេះ អ្នកម្តាយជាច្រើនបានជ្រើសរើសម្សៅទឹកដោះគោអោយកូនជំនួសអោយការបំបៅកូនដោយទឹកដោះម្តាយ ដោយសារភាពងាយស្រួល ដោយសារអ្នកម្តាយជាច្រើនមានការមមាញឹកក្នុងការងារប្រចាំថ្ងៃ និងដោយសារម្សៅទឹកដោះសព្វថ្ងៃនេះមានគុណភាពល្អប្រសើរជាមុនច្រើន ប៉ុន្តែតើលោកអ្នកមានឆ្ងល់ទេថាហេតុអ្វីបានជាគេជ្រើសរើសទឹកដោះគោ ហើយតើមានទឹកដោះអ្វីផ្សេងទៀតដែលល្អជាងទឹកដោះគោទេ? ចំលើយគឺមានទឹកដោះពពែ ប៉ុន្តែវាមានតំលៃថ្លៃជាងដោយសារពពែមានចំនួតិចជាងគោ ហើយការចិញ្ចឹមពពែ និងការផលិតទឹកដោះពពែមានភាពស្មុគស្មាញជាង។ តើទឹកដោះពពែល្អជាងទឹកដោះគោត្រង់ណា ហើយវាមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពទារក? ងាយស្រួលរំលាយក្នុងប្រព័ន្ធរំលាយអាហារ ទឹកដោះពពែមានជាតិ Lactose (ជាតិស្ករ) តិចជាងទឹកដោះគោ ដូច្នេះអ្នកដែលបញ្ហាប្រតិកម្មស្ករ (Lactose Intolerance) ដែលមិនអាចទទួនទានទឹកដោះគោបានគួរជ្រើសរើសទឹកដោះពពែជំនួស។ ម៉្យាងទៀតម៉ូលេគុណខ្លាញ់ក្នុងទឹកដោះពពែងាយរលាយ  មានន័យថាពេលអ្នកទឹកដោះពពែចូលទៅដល់ក្រពះ ប្រូតេអ៊ីនទាំងឡាយងាយបំលែងបានលឿននិងងាយស្រួលជាងទឹកដោះគោ ដូច្នេះសំរាប់ទារកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ ឫងាយនឹងមានប្រតិតកម្មជាមួយចំណីអាហារ ជាពិសេសទារកដែលកើតមិនគ្រប់ខែគួរជ្រើសរើសម្សៅទឹកដោះពពែ។ សំបូរដោយ កាល់ស្យូម…

រឿង​អ​ស្ចារ្យយ៨យ៉ាង ដែល​ទារក​អាច​ធ្វើបាន​តាំងពី​នៅក្នុង​ផ្ទៃ

មាន​មនុស្ស​ជាច្រើន​នៅតែ​យល់ថា ទារក​ក្នុង​ផ្ទៃ​គ្មាន​ចេះ​អ្វី​ក្រៅពី​គេង​រហូតដល់​ថ្ងៃ​កើត​នោះទេ ប៉ុន្តែ​អ្នកជំនាញ​បាន​រកឃើញថា ទន្ទឹមនឹង​ភាព​លូតលាស់ ទារក​ចាប់ផ្តើម​រៀនអ្វីៗគ្រប់យ៉ាង​តាំងពី​នៅក្នុង​ផ្ទៃ​មកម្ល៉េះ។ ខាងក្រោម​នេះ គឺជា​រឿង​អស្ចារ្យ​ទាំង៨យ៉ាង ដែល​ទារក​ចេះ​ធ្វើ​តាំងពី​នៅក្នុង​ផ្ទៃ៖ ១.មាន​អារម្មណ៍​ឈឺចាប់៖ខណៈដែល​ការពិភាក្សា​ទៅលើ​បញ្ហា​នេះ​នៅតែ​បន្ត អ្នកជំនាញ​ជាច្រើន​បាន​អះអាងថា ទារក​ចេះ​មាន​អារម្មណ៍​ឈឺចាប់​នៅ​ដើម​សប្តាហ៍​ទៅ។ ២.សុ​បិ​ន្ត៖ ទារក​ចេះ​មាន​ក្តី​សុ​បិ​ន្ត ដែល​បង្ហាញ​តាមរយៈ​ចលនា​ភ្នែក​យ៉ាង​លឿន​របស់​ពួកគេ។ ៣៖ការគិត៖ ខួរក្បាល​របស់​ទារក​មាន​រលក ត្រូវបាន​គេ​កត់​ត្រាទុក​តាំងពី​សប្តាហ៍​ទី ។ ៤.ការ​ស្ងាប៖ បន្ទាប់ពី​គេង​ពេញ​មួយ​យប់​មក ទារក​នឹង​មានការ​ស្ងាប​ដែល​ធ្វើ​ឲ្យ​ពួគគេ​មាន​អារម្មណ៍ល្អ។ ៥.មានប្រតិកម្ម​ជាមួយ​ពន្លឺ៖ អ្នកស្រាវជ្រាវ​បានកំណត់​ថា ទារក​អាច​ងាយ​ប្រតិកម្ម​ជាមួយ​ពន្លឺ តាមរយៈ​ការ​ចាំង​ពន្លឺ​លើ​ពោះ​របស់​អ្នក​ម្តាយ ហើយ​ភ្នែក​របស់​ទារក​ហាក់ដូចជាព្រិចៗ នៅពេលដែល​ពន្លឺ​ចាំង​ចំ​លើ​ផ្ទៃមុខ។ ៦.ចេះ​ភ្ញាក់៖ ទារក​មាន​អារម្មណ៍​ភ័យខ្លាច ដោយសារតែ​សំលេង​លឺភ្លាមៗពី​មជ្ឈដ្ឋាន​ខាងក្រៅ…

Close
Close

Sign in

Close

Cart (0)

Cart is empty No products in the cart.



Currency