អ្នកម្តាយមានគភ៌ត្រូវត្រៀមខ្លួនឲ្យបាន1 ខែមុន ឆ្លងទន្លេ

នៅសល់ 1 ខែទៀតមុនឆ្លងទន្លេ គឺជាអំឡុងពេលនៃការទន្ទឹងរង់ចាំរបស់អ្នកម្តាយមានគភ៌គ្រប់ៗគ្នា ព្រោះទាំងរំភើបចិត្តផង ទាំងត្រេកអរផង ដែលជិតបានឃើញមុខកូនសម្លាញ់ ខណះពេលជាមួយគ្នាក៏មានអារម្មណ៍នឹកខ្លាចចំពោះក្តីឈឺចាប់ដែលនឹងកើតមានឡើង ហើយនិងរឿងផ្សេងៗជាច្រើនទៀត ។ យើងមានតំបូន្មានល្អៗពីលោកគ្រូពេទ្យជំនាញមកជំរាបអ្នកម្តាយថ្មោងថ្មី ដែលនៅមិនទាន់មានបទពិសោធន៍ក្នុងរឿងនេះថា តើត្រូវត្រៀមខ្លួនយ៉ាងណាខ្លះមុនពេលប្រសូត ដូចតទៅ ៖ ឈានចូលដល់ខែទី 9 ក្នុងរយ:ពេលនេះ លោកគ្រូពេទ្យនឹងណាត់ឲ្យទៅពិនិត្យគភ៌កាន់តែញឹកញាប់ឡើងរៀងរាល់សប្តាហ៍ ដើម្បីពិនឹត្យមើលភាពត្រៀមខ្លួនជាស្រេច និងអាការផ្សេងៗដែលកើតមានឡើងថា តើប្រក្រតី ឬក៏អត់? ។ ក្នុងអំឡុងពេលនេះ អ្នកម្តាយនឹងមានអាការឈឺរាងធ្ងន់ៗនៅម្តុំក្រោមភ្ជឹតនៅពេលដើរ ជើងនឹងហើម មានអារម្មណ៍ឈឺផ្សាៗនៅត្រង់ចុងដង្ហើមដោយសារតែអាស៊ីតរំលាយអាហារហូរបញ្រ្ចាស់ឡើង ព្រោះទំហំក្បាលពោះដែលធំឡើង ធ្វើឲ្យក្រពះត្រូវបានរុញឡើងមកលើ…

វិធីសាស្ត្របំបាត់ការចាញ់កូនយ៉ាងមានប្រសិទ្ធភាព

ក្រុមអ្នកជំនាញបានបង្ហាញថា ខណៈដែលចាញ់កូនមិនបង្កឲ្យប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃនោះទេ ប៉ុន្តែបើស្រីមានផ្ទៃពោះបណ្តែតបណ្តោយឲ្យអាការៈនេះកើតឡើងធ្ងន់ធ្ងរពេក អាចធ្វើឲ្យខ្លួនខ្សោះជាតិទឹក និងខ្សោយ។ ទោះជាយ៉ាងណា បើយោងតាមបានឲ្យដឹងថា ការអាការៈចាញ់កូន អាចដោះស្រាយបាន ប្រសិនស្ត្រីមានផ្ទៃពោះទាំងអនុវត្តដូចខាងក្រោម៖ ១.ស្ត្រីមានផ្ទៃពោះគួរទទួលទានតិចៗ តែឲ្យបានច្រើនដងក្នុងមួយថ្ងៃ។ ទម្លាប់មួយនេះ អាចកាត់បន្ថយការចាល់ជាតិអាស៊ីតក្នុងក្រពះ និងទប់ស្កាត់ការក្អួតចង្អោរ។ ២.ការស្រេកឃ្លានគឺជារឿងធម្មតាមួយរបស់ស្ត្រីមានផ្ទៃពោះទាំងឡាយ ក៏ប៉ុន្តែបើអ្នកចេះតែបណ្តោលខ្លួនទៅតាមចិត្តដែលនឹងឃើញ អ្នកអាចចាញ់កូនកាន់តែខ្លាំង។ ដូច្នេះការបរិភោគអាហារដែលមានផាសុខភាព និងកំណត់បរិមាណ គឺជារឿងដ៏ល្អបំផុត។ ៣.រៀងរាល់មុនពេលចូលគេង ស្ត្រីមានផ្ទៃពោះអាចបរិភោគអាហារណាដែលសម្បូរប្រូតេអ៊ីន និងកាបូនអ៊ីដ្រាត ដូចជា ក្រែមទឹកដោះគោ គ្រាប់ធញ្ញជាតិនានា… ដើម្បីជួយទប់ស្កាត់អាការចង្អោរនៅពេលព្រឹកឡើង។ ៤.ទម្លាប់ទទួលទានទឹកផ្លែឈើ និងទឹកត្រជាក់…

រឿងដែលគួរដឹង មុននឹងឆុងទឹកដោះឱ្យកូន

ទឹកដោះម្តាយគឺជាអាហារសម្រាប់ទារកដែលល្អបំផុតដែលអ្នកម្តាយដឹងច្បាស់ណាស់ តែក៏មានអ្នកម្តាយមិនតិចនាក់ទេដែលមិនអាចចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងបាន ឬបំបៅទឹកដោះកូនបានតែមិនប៉ុន្មានខែ បន្ទាប់ពីនោះក៏ងាកទៅពឹងលើទឹកដោះម្សៅវិញម្តង តែដើម្បីសុខភាព និងសុវត្ថិភាពរបស់កូនតូចជាទីស្រឡាញ់ យើងសូមលើកយកចំណេះដឹងក្នុងការជ្រើសរើសម្សៅទឹកដោះ វិធីឆុង និងទុកដាក់ថែរក្សាមកជម្រាបជូនដូចខាងក្រោម។ ភាគច្រើនរបស់ម្សៅទឹកដោះគឺច្នៃប្រឌិតមកពីទឹកដោះគោដែលធ្វើឱ្យមានចំណែករបស់ប្រូតេអ៊ីន ខ្លាញ់ និងស្ករ ស័ក្តិសមសម្រាប់ក្មេងតូចៗដែលហៅថា “ម្សៅទឹកដោះគោកែច្នៃសម្រាប់ទារក” និងបន្ទាប់ពីទារកអាយុបាន 6 ខែឡើងទៅ អ្នកម្តាយក៏អាចនឹងប្តូរជាម្សៅទឹកដោះគោដែលមានប្រូតេអ៊ីនកាន់តែខ្ពស់ឡើង ដើម្បីឱ្យកូនតូចបានទទួលប្រូតេអ៊ីនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយដែលនឹងនាំយកទៅសាងជាសាច់ដុំផ្សេងៗ ព្រោះក្មេងតូចក្នុងវ័យនេះរាងកាយនឹងចម្រើនធំធាត់លឿនណាស់។ មុនគេបង្អស់ នៅពេលអ្នកម្តាយសម្រេចចិត្តចិញ្ចឹមកូនដោយម្សៅទឹកដោះគោហើយនោះ រឿងដំបូងគេដែលអ្នកម្តាយត្រូវនឹកដល់ពេលទៅទិញម្សៅទឹកដោះគោនោះគឺ ការពិនិត្យមើលម្សៅទឹកដោះដែលមានស្តង់ដារ ជ្រើសរើសប្រភេទរបស់ម្សៅទឹកដោះគោឱ្យកូនយ៉ាងត្រឹមត្រូវ ស័ក្តិសមនឹងវ័យរបស់កូន បន្ទាប់ពីនោះត្រូវពិនិត្យមើលថ្ងៃខែឆ្នាំផលិត និងថ្ងៃផុតកំណត់គ្រប់ពេល និងអ្វីដែលសំខាន់គឺកុំទិញមកស្តុកទុកច្រើនជ្រុលពេកដោយសារតែឃើញមានតម្លៃថោកឱ្យសោះ ព្រោះទុកយូរអាចនឹងខូចគុណភាព…

អាហារដែលអ្នកម្ដាយគូរទទួលទានក្រោយពេលប្រសូត្របុត្ររួច

នៅក្នុងសង្គមខ្មែរ មានតំណមជាច្រើនសម្រាប់ស្រ្តីដែលទើបប្រសូត្របុត្ររួចជាពិសេសគឺអាហារ ព្រោះវាជារឿងសំខាន់ខ្លាំងណាស់ ដោយហេតុថា អាហារដែលអ្នកម្ដាយ​បានញ៉ាំគឺវាជះឥទ្ធិពលដល់ទារកតាមរយៈការបំបៅកូនដោយទឹកដោះខ្លួនឯង ដូច្នេះគួរតែទទួលទានអាហារដើម្បីសុខភាព ដែលល្អចំពោះរាងកាយខ្លួនឯង និងដើម្បី​ទារក។ ជាទូទៅក្រុមអ្នកជំនាញបាន​ណែនាំឱ្យអ្នកម្ដាយគួរទទួលទានអាហារគ្រប់ទាំង 5 ប្រភេទ ដូចជាអាហារប្រភេទ ប្រូតេអ៊ីន បន្លែស្រស់ ផ្លែឈើ (សារធាតុរ៉ែ និងវិតាមីន) និងដែលមិនអាចខ្វះបាននោះគឺ ទឹក ដើម្បីឱ្យរាងកាយរបស់អ្នកម្តាយក្រោយពេលប្រសូតបានសះស្បើយត្រឡប់ទៅរកសភាវប្រក្រតីវិញបានយ៉ាងឆាប់រហ័ស។ អាហារដែលសម្បូរដោយ ប្រូតេអ៊ីន មានដូចជា សាច់ត្រី ស៊ុត ទឹកដោះ សណ្តែក ជាអាហារដែលជួយឃុំគ្រងឱ្យរាងកាយធ្វើការបានតាមប្រក្រតី ជួសជុលផ្នែកដែលសឹករេចរិល និងជួយស្តារសភាពស្បូន…

ហើមជើង​ពេល​មាន​ផ្ទៃពោះ គួរ​ធ្វើ​បែបណា​?

​បញ្ហា​មួយ​ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍ តែ​វា​តែង​កើតមាន​ជាទូទៅ នូវ​ផល​រំខាន​នៃ​ការ​មាន​ផ្ទៃពោះ នោះ​គឺ ការ​ហើមប៉ោង កជើង និង ប្រអប់ជើង​។ កម្រិត​សារធាតុ​រាវ របស់​ស្ត្រី​មាន​ផ្ទៃពោះ នឹង​មាន​ការកើនឡើង​រហូតដល់ ៥០​ភាគរយ ដែល​វា​ជា​ផ្នែក​មួយ ក្នុង​ការជួយ​បន្ទន់​ដល់ ស្បែក និង សន្លាក់​តាម​ដែល​ពួក​វា​បាន​លាតសន្ធឹង ហើយ​២៥​ភាគរយ​ទៀត នៃ​ការឡើង​ទម្ងន់​នៅក្នុង​រយៈពេល​មានគភ៌​នេះ គឺជា​សារធាតុ​រាវ​បន្ថែម នេះ​បើ​យោងតាម ការពន្យល់​របស់ សមាគមន៍​សិក្សា​ពី​ការ​មានគភ៌​នៃ​ប្រទស​អាមេរិក​។ ដោយសារ​តែ​សារធាតុ​រាវ ត្រូវ​បាន​កើនឡើង នៅ​ចំណុច​ផ្នែក​ខាងក្រោម​តាម​ដែល​វា​អាចទៅរួច ភាគច្រើន​នៃ​ជាតិ​ទឹក​ដែល​លើស​នោះ ត្រូវបាន​ផ្តុំគ្នា​នៅត្រង់ កជើង និង ប្រអប់ជើង​។…

ទម្ងន់​ខ្លួន​ទារក​នៅក្នុង​គភ៌​ក្នុង​ត្រីមាសនីមួយៗរឿង​ដែល​ស្ត្រី​មានគភ៌​ត្រូវតែ​ដឹង​

ទម្ងន់របស់ទារកនៅក្នុងគភ៌ នឹងបញ្ជាក់ប្រាប់ថា កូនក្នុងផ្ទៃរបស់អ្នកនោះរឹងប៉ឹងមាំមួនប៉ុនណា និងគួរបង្កើនការបំប៉នគភ៌យ៉ាងណា ដើម្បីឱ្យទារកក្នុងផ្ទៃមានទម្ងន់ខ្លួនត្រឹមត្រូវតាមក្បួន ដូច្នេះទើប រឿងទម្ងន់ខ្លួនរបស់ទារកនៅក្នុងគភ៌ជារឿងសំខាន់មួយដែលស្ត្រីមានគភ៌គួរតែដឹង។ ទម្ងន់ខ្លួនទារកក្នុងគភ៌ ក្នុងត្រីមាសនីមួយៗដែលស្ត្រីមានគភ៌គួរដឹងមានដូចតទៅ ៖ ត្រីមាសដំបូង ចាប់ផ្តើមតាំងពី8សប្តាហ៍-12សប្តាហ៍ ទម្ងន់ខ្លួនទារកនឹងស្ថិតក្នុងទម្ងន់1-15ក្រាម ហើយទម្ងន់ខ្លួនរបស់ទារកនឹងចាប់ផ្តើមកើនឡើងជាបណ្តើរៗរហូតដល់សប្តាហ៍ទី16។ ត្រីមាសទី 2 ចាប់ផ្តើមពីអំឡុងសប្តាហ៍ទី17-20 ទម្ងន់ខ្លួនរបស់ទារកនឹងកើនឡើងម្តង50ក្រាម និងនៅពេលផុតត្រីមាសនេះ ទារកនឹងមានទម្ងន់ខ្លួនប្រមាណជា600ក្រាម។ ត្រីមាសទី 3 ក្នុងអំឡុងពេលចុងក្រោយរបស់ការមានគភ៌នេះទម្ងន់ខ្លួនរបស់ទារកនឹងចាប់ផ្តើមកើនឡើងខ្លាំងដល់ទៅ6ដងនៃត្រីមាសទី 2 ទម្ងន់ខ្លួនរបស់ទារកនឹងកើនឡើងក្នុងមួយសប្តាហ៍200ក្រាម និងកើតឡើងជារឿយៗរហូតដល់ទម្ងន់ប្រមាណជា3,400–3,700ក្រាមនៅពេលគ្រប់កំណត់ប្រសូត។ ទម្ងន់ខ្លួនរបស់ទារកច្រើន ឬតិចជ្រុលពេក ក៏អាចប្រាប់ពីភាព ខុសប្រក្រតីរបស់ទារកក្នុងគភ៌បានដូចខាងក្រោមនេះ ៖ ទម្ងន់ខ្លួនទារកតិចជ្រុលពេក ៈ អាចបណ្តាលមកពីភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូម…

មនុស្សដែលប៉ះទង្គិះខួរក្បាលពេលនៅកុមារ អាចកើតមានជំងឺផ្លូវចិត្ត ឬវិកលចរិក

បើយោងតាមស្រាវជ្រាវបានឲ្យដឹងថា អ្នកដែលជួបបញ្ហាប៉ះទង្គិះខួរក្បាលធ្ងន់ធ្ងរ ក្នុងវ័យកុមារភាព អាចកើតមានវិបត្តិផ្លូវចិត្ត ឬជំងឺវិកលចរិក ទ្វេដងនៅថ្ងៃអនាគត។ អ្នកជំនាញនៅសាកលវិទ្យាល័យ Oxford University បានថ្លែងថា «ការប៉ះទង្គិះខួរក្បាលក្នុងវ័យកុមារភាព អាចកើតមានជំងឺផ្លូវចិត្ត ឬវិកលចរិក ជាពិសេសសម្រាប់អ្នកដែលរងរបួសក្បាលធ្ងន់ធ្ងរ ឬរបួសម្តងជាពីរដង»។ ការស្រាវជ្រាវបានបង្ហាញថា ក្នុងចំណោមមនុស្សដែលរងរបួសក្បាល ៨០ភាគរយ អាចពិការភាព (៤ ទៅ៦ភាគរយ) ហើយក្នុចំណោម ៧០ភាគរយ អាចស្លាប់នៅអាយុ ៤១ឆ្នាំ (មាន០,៨ ទៅ ១,៦ភាគរយ)។ សម្រាប់មនុស្សដែលរងរបួសម្តងជាពីរដង អាចជួបនឹងហានិភ័យពិការភាព…

ទង្វើដែលស្ត្រីមានផ្ទៃពោះមិនគួរធ្វើនៅពេលគេង

ក្នុងដំណាក់កាលមានផ្ទៃពោះ ស្ត្រីអាចនឹងមានការផ្លាស់ប្តូរច្រើនយ៉ាង មិនថាតែរូបរាងខាងក្រៅ ឬឥរិយាបតរស់នៅប្រចាំថ្ងៃនោះទេ។ ប៉ុន្តែ ការគេងគឺជាទង្វើមួយដែលស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត ព្រោះវាអាចប៉ះពាល់ដល់សុខភាពទារក។ ព្រោះពេលនេះ ពោះរបស់អ្នកកាន់តែរីកធំទៅៗ ការដកដង្ហើមចេញចូលបានខ្លី នោមញឹក ហើយឈឺខ្នងថែមទៀត។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើតាមអនុសាសន៍របស់អ្នកជំនាញ ដូចខាងក្រោមនេះ គឺអាចដោះស្រាយបាន៖ សូមស្ត្រីមានផ្ទៃពោះទាំងឡាយ គេងបែរទៅខាងឆ្វេង ព្រោះវាជាទីតាំងដែលល្អបំផុត។ ហាមគេងផ្កាប់មុខ ឬផ្ងារពោះឡើងឲ្យសោះ។ ត្រូវជាវខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះ មកប្រើប្រាស់។ មុនពេលចូលគេងចំនួន ២ម៉ោង ហាមទទួលទានទឹក។ ស្ត្រីមានផ្ទៃពោះគ្រប់រូប ត្រូវព្យាយាមគេងចំហៀងក្នុងមួយត្រីមាសដំបូង។ ត្រូវដោះសម្លៀកបំពាក់ចេញក្នុងពេលគេង ឬស្លៀកឈុតដែលរលុងៗ។…

ហេតុអ្វី ម្ដាយត្រូវរុំខ្លួនឲ្យទារកទើបនឹងកើត?

ការរុំកន្សែង ឬ ក្រណាត់ជុំវិញខ្លួនទារក ជាវិធីសាស្រ្ដល្អបំផុត សម្រាប់ទារកដែលទើបចាប់កំណើតដំបូង ព្រោះទារកទើបនឹងកើត នៅមិនទាន់សម្របខ្លួនទៅតាមបរិយាកាសលោកខាងក្រៅបានទេ អ៊ីចឹងហើយទើបតម្រូវឲ្យរុំក្រណាត់ ឬកន្សែងជុំវិញខ្លួនទារក ដូចនៅក្នុងពោះម្ដាយ ហើយនេះជាវិធីសាស្រ្ដមួយ ដែលជួយឲ្យទារកគេងបានយ៉ាងងាយស្រួល នឹងបន្ថយអារម្មណ៍តានតឹង យំច្រើនរបស់ទារកបានដូចគ្នា ។ អ្នកជំនាញក្នុងការថែរក្សាទារក និងក្មេងៗ បាននិយាយថា ” ក្មេង ទារក ដែលបានប្រើក្រណាត់រុំខ្លួន អាចជួយឲ្យដេកលក់ស្រួល និងកាត់បន្ថយអារម្មណ៍តក់ស្លុត ឬកន្រ្ទាក់ ខណៈពេលគេង ព្រោះនៅខែដំបូង ក្មេងនៅមិនទាន់សម្របខ្លួនទៅនិងបរិយាកាសខាងក្រៅបានទេ ការរុំខ្លួនកូនត្រូវតែមានភាពល្អិតល្អន់ នឹងមានសុវត្តិភាពបំផុត…

រួមដំណេកពេលមានផ្ទៃពោះប៉ះពាល់ ឬមិនប៉ះពាល់ អានអត្ថបទមួយនេះទើបដឹងច្បាស់!

មនុស្សភាគច្រើនតែងតែយល់ថា ការរួមដំណេកក្នុងអំឡុងពេលពពោះ អាចបណ្តាលឲ្យប៉ះពាល់ដល់កូននៅក្នុងផ្ទៃ ឬកូនកើតមិនគ្រប់ខែ។ តើការយល់ឃើញមួយនេះត្រឹមត្រូវដែរទេ? បើយោងតាមក្រុមអ្នកជំនាញបានបង្ហាញថា អ្នកអាចរួមដំណេករហូតដល់ថ្ងៃសម្រាល ព្រោះថង់ទឹកភ្លោះ និងសាច់ដុំដ៏រឹងមាំនៃស្បូនអាចការពារទារក បូករួមទាំងទឹករំអិលដ៏ក្រាស់ក្រែលអាចបិទមាត់ស្បូនប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗបាន។ ប៉ុន្តែទន្ទឹមនឹងនេះផងដែរ អ្នកជំនាញបានផ្តល់ដំបូន្មានថា ប្រសិនបើអ្នកចង់រួមភេទក្នុងពេលមានផ្ទៃពោះប្រកបទៅដោយសុវត្ថិភាព គួរតែជៀសវាងដាក់សម្ពាធទៅលើពោះ ឬប្រើក្បាច់ណាដែលនៅឆ្ងាយពីពោះ៕
Close
Close

Sign in

Close

Cart (0)

Cart is empty No products in the cart.



Currency