Royal AUSNZ Premium Gold Follow-On Formula 2

ម្សៅទឹកដោះគោ Royal AUSNZ Premium Gold Follow-On  ដែលជាម្ចាស់ពានរង្វាន់មេដាយមាសត្រូវបានផលិតឡើងតាមស្ដង់ដារខ្ពស់បំផុតមួយដើម្បីធានាបាននូវគុណភាពគ្មានគូរប្រៀប ​និងជាផលិតផលអាហារូបត្ថម្ភដ៏ល្អឥតខ្ចោះ។ វាត្រូវបានផលិតពីទឹកដោះគោស្រស់ថ្មីៗបំផុត និងសំបូរដោយវីតាមីន ប្រូតេអ៊ីន និង សារធាតុរ៉ែ ។

  • ពានរង្វាន់មេដាយមាសក្នុងកម្មវិធីប្រកួត DIAA ឆ្នាំ២០១៧
  • ពានរង្វាន់មេដាយប្រាក់ក្នុងកម្មវិធីប្រកួត DIAA ឆ្នាំ២០១៤ / ២០១៥ / ២០១៦ / ​២០១៧
  • ផលិតចេញពីទឹកដោះគោសុទ្ធអូស្រា្ដលី ១០០%
  • ផលិតដោយបច្ចេកវិទ្យាចុងក្រោយ Wet-Blended Technology
  • ផលិតផលគ្មាន GMO
  • គ្រឿងផ្សំជ្រើសរើសតាមបែបវិទ្យាសាស្រ្ដទំនើបរួមមាន DHA និង AA, LA, អាស៊ីត Linoleic, សារធាតុចិញ្ចឹមតូរីន និងខូលីនដើម្បីជំរុញការលូតលាស់ផ្នែកខួរក្បាលរបស់កុមារ និងបង្កើនការចងចាំ ។
  • សមស្របសម្រាប់ទារកមានអាយុចាប់ពី៦ខែ ដល់១២ខែ ។
  • ទម្ងន់សុទ្ធ: ៩០០ក្រាម

រយៈពេល៦ទៅ១២ខែដំបូងនៃជីវិត

ចាប់ពីអាយុ៦ខែ តម្រូវការ​អាហារូបត្ថម្ភរបស់កូនលោកអ្នកមានការប្រែប្រួល។ ពួកគេចាប់ផ្ដើមមានតម្រូវការលើសពីទឺកដោះម្ដាយ ឫម្សៅទឹកដោះគោទារក (លេខ ១) ជាពិសេសគេត្រូវការសារធាតុដែក និងស័ង្កសីបន្ថែម។ ក្នុងកំឡុងពេលនេះ អ្នកគួរតែចាប់ផ្ដើមផ្ដល់អាហារបំប៉ន ដែលមានសារធាតុចិញ្ចឹមបន្ថែមពីលើម្សៅទឹកដោះគោលេខ​ ២ ដើម្បីជំរុញអោយកូនតូចជាទីស្រលាញ់របស់លោកអ្នកទទួលបាននូវសារធាតុដែក វីតាមីន និងសារធាតុរ៉ែដែលពួកគេត្រូវការដើម្បីលូតលាស់ និងវិត្តន៍ទៅជាកុមារដែលមានសុខភាពល្អ ។

នេះជាមូលហេតុចំបងដែលឪពុកម្ដាយជាច្រើនរូបជ្រើសរើសយក Royal AUSNZ Premium Gold Follow-On Formula 2 ដែលសំបូរទៅដោយសារធាតុចិញ្ចឹមពេញលេញ តាមរូបមន្ដស្រាវជ្រាវបែបវិទ្យាសាស្រ្ដ​សម្រាប់ក្មេង ដែលសមស្របបំផុតសម្រាប់ទារកដែលមានអាយុចាប់ពី៦ខែដល់១២ខែ ។ រូបមន្តនេះត្រូវបានបង្កើតឡើងតាមបទដ្ឋានចំណីអាហារខ្ពស់ដើម្បីបំពេញដល់ការចាប់ផ្ដើមនៃការទទួលយកអាហារដំបូងរបស់ទារក រឺនៅពេលបន្ទាប់ពីការបៅដោះម្ដាយ។

ម្សៅទឹកដោះគោនេះសំបូរដោយសារធាតិ Casein និងរួមផ្សំដោយវីតាមីន និងសារធាតុរ៉ែជាង២៨ប្រភេទ បន្ថែមពីលើសារធាតុប្រ៊ីបាយអូធីក (Prebiotics) និងប្រូបាយអូធីក (Probiotics)។

នៅពេលកូនរបស់លោកអ្នកមានអាយុច្រើនជាង១២ខែ អ្នកអាចពិចារណាលើផលិតផលម្សៅទឹកដោះគោ Premium Gold Toddler Milk Drink ដែលជាផលិតផលទី៣បន្ទាប់ទៀតរបស់យើង។

រូបមន្ដសារធាតិចិញ្ចឹមដ៏ពេញលេញ

ម្សៅទឹកដោះគោសម្រាប់ទារក Royal AUSNZ Premium Gold Follow-On Formula (លេខ ២) ត្រូវបានផលិតឡើងសម្រាប់ទារកដែលមានអាយុចាប់ពី៦ខែដល់១២ខែ ដែលបង្កើតឡើងតាមរូបមន្ដវិទ្យាស្រ្ដដើម្បីបំពេញដល់ការចាប់ផ្ដើមនៃការទទួលយកអាហារដំបូងរបស់ទារក រឺនៅពេលបន្ទាប់ពីការបៅដោះម្ដាយ។ វាត្រូវបានផលិតឡើងសមស្របទៅនឹងប្រព័ន្ធរំលាយអាហាររបស់ទារក និងបំញេញតំរូវការសារធាតុចិញ្ចឹមចាំបាច់ដល់កូនតូចៗរបស់លោកអ្នកយ៉ាងពេញលេញ​បំផុត​។  ដោយត្រូវបានផលិតចេញពីទឹកដោះរបស់គោស្រស់របស់ប្រទេសអូស្រ្ដាលីដែលមានការទទួលស្គាល់ និងសំបូរដោយអាស៊ីតខ្លាញ់ វីតាមីន និងសារធាតុរ៉ែសំខាន់ៗ ម្សៅទឹកដោះគោ Royal AUSNZ Premium Gold Follow-On Formula 2 មានភាពងាយស្រួលក្នុងការរំលាយអាហាររបស់ទារក និងមានតុល្យភាពអាហារល្អឥតខ្ចោះក្នុងការផ្ដល់អោយទារកនូវសារធាតុចិញ្ចឹមដ៏ល្អបំផុតស្របទៅតាមស្ដង់ដារចំណីអាហារប្រទេសអូស្រ្ដាលី ដែលត្រួវបានទទួលស្គាល់ជាអន្ដរជាតិក្នុងចំណោមផលិតផលមានគុណភាពខ្ពស់បំផុតលើពិភព។

ទឹកដោះគោអូស្រ្ដាលីដែលមានគុណភាពខ្ពស់បំផុត

ម្សៅទឹកដោះគោទារក Royal AUSNZ Premium Gold លេខ ១ ត្រូវបានផលិតឡើងពីទឹកដោះគោស្រស់អូស្រ្ដាលីដ៏មានគុណភាពខ្ពស់បំផុតដែលមានប្រភពចេញពីតំបន់ដងទន្លេ Murray ដ៏មានជីជាតិស្ថិតនៅភាគពាយព្យទីក្រុង Victoria ដែលជាតំបន់មានលក្ខខណ្ឌអាកាសធាតុសមប្រកប ដីមានជីជាតិ បរិស្ថានល្អប្រសើរ និងសំបូរដោយប្រភពទឹកស្អាតរូមបញ្ចូលគ្នាបង្កើតបានជាតំបន់កសិកម្មបំរុងដ៏ល្អបំផុតលើពិភពលោក ។

ម្សៅទឹកដោះគោនេះផ្ដល់អោយទារកនូវសមាមាត្រប្រូតេអ៊ីន សារធាតុខ្លាញ់ និងកាបូនអ៊ីដ្រាតដែលមានតុល្យភាព  ដើម្បីធានាដល់ការលូតលាស់ និងការវិវត្តន៍ប្រកបដោយសុខភាពល្អប្រសើរក្នុងវដ្ដជីវិតសំខាន់ៗក្នុងឆ្នាំដំបូងនៃជីវិត។​ សារធាតុផ្សំសំខាន់ៗដែលត្រូវបានជ្រើសរើសបែបវិទ្យាសាស្រ្ដរួមមាន DHA, AA, LA អាស៊ីត លីណូលេអិច សារធាតុចិញ្ចឹមតូរីន និងខូលីន ដើម្បីជំរុញការលូតលាស់ផ្នែកខួរក្បាលរបស់កុមារ និងបង្កើនការចងចាំ សារធាតុ Luetin (វីតាមីនសម្រាប់ភ្នែក) ជួយដល់ការវិវត្តន៍ចក្ខុប្រសាទនិងសារធាតុនុយក្លេអូទីត​ដែលមានសមាសធាតុប្រហាក់ប្រហែលគ្នាទៅនឹងទឹកដោះម្ដាយសម្រាប់ជំរុញការលូតលាស់ និងការវិវត្តន៍ជារួម។ លើសពីនេះទៀត វាក៏សំបូរទៅដោយសារធាតុ Galacto-oligosaccharides (GOS) ដែលជំរុញដល់ការលូតលាស់របស់បាក់តេរីល្អក្នុងការទ្រទ្រង់សុខភាពនៅក្នុងប្រព័ន្ធរំលាយអាហារ ។​

Royal AUSNZ Premium Gold Follow-On Formula 2

  • សំរាប់ទារកអាយុចាប់ពី​​ ០ ទៅ ៦ ខែ
  • ផលិតពីទឹកដោះគោស្រស់របស់អូស្ត្រាលី ១០០%
  • សំបូរទៅដោយ វីតាមីន និង សារធាតុរ៉ែ

ផលិតផលសុទ្ធរបស់អូស្ត្រាលីប្រកដដោយស្តង់ដារចំណីរអាហារ

ការទទួលស្គាល់ Royal AUSNZ

រាល់ផលិតផលរបស់ Royal AUSNZ ទាំងអស់សុទ្ធតែទទួលបានស្ដង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសអូស្រ្ដាលីសម្រាប់ទីផ្សារក្នុងស្រុក ហើយបូកបន្ថែមដោយការទទួលស្គាល់ពី​ AQIS (Australian Quarantine and Inspection Service) សម្រាប់ការនាំចេញទៅលក់ក្រៅប្រទេសអូស្រ្ដាលី។ ផលិតផលរបស់យើងទទួលបាននូវពានរង្វាន់ និងវិញ្ញាបនបត្រជាច្រើនដូចខាងក្រោម:

  • ពានរង្វាន់មេដាយមាសក្នុងកម្មវិធីប្រកួត DIAA ឆ្នាំ២០១៧
  • ពានរង្វាន់មេដាយប្រាក់ក្នុងកម្មវិធីប្រកួត DIAA ឆ្នាំ២០១៤ / ២០១៥ / ២០១៦ / ២០១៧
  • វិញ្ញាបនបត្រទំនិញប្រភពដើមប្រទេសអូស្រ្ដាលី
  • វិញ្ញាបនបត្រការលក់លើទីផ្សារពីភពលោក
  • វិញ្ញាបនបត្រផ្នែកសុខភាពដោយនាយកដ្ឋានកសិកម្មប្រទេសអូស្រ្ដាលី
  • ការទទួលស្គាល់ជាផលិតផលប្រទេសអូស្រ្ដាលីជាផ្លូវការ
  • ការទទួលស្គាល់ការផលិតដោយ GMP
  • វិញ្ញាបនបត្រសុខភាពអន្ដោប្រវេសន៍ដោយសាធារណរដ្ឋប្រជាមានិតចិន (ការទទួលស្គាល់ដោយ CIQ)
  • ការទទួលស្គាល់ជាផលិតផល HALAL ពីសមាគមន៏អ៊ីស្លាម
  • ធានារ៉ាប់រងគុណភាពសាធារណ១០លានដុល្លាអូស្រ្ដាលី