Royal AUSNZ Premium Gold Toddler Milk Drink 3

ម្សៅទឹកដោះគោកុមារ Royal AUSNZ Premium Gold Toddler Milk Drink (លេខ ៣) ដែលជាម្ចាសពានរង្វាន់ត្រូវបានផលិតឡើងតាមស្ដង់ដារខ្ពស់បំផុតមួយដើម្បីធានាបាននូវគុណភាពគ្មានគូរប្រៀប ​និងជាផលិតផលអាហារូបត្ថម្ភដ៏ល្អឥតខ្ចោះ។ វាត្រូវបានផលិតពីទឹកដោះគោស្រស់ថ្មីៗបំផុត និងសំបូរដោយវីតាមីន ប្រូតេអ៊ីន និង សារធាតុរ៉ែ ។

  • ពានរង្វាន់មេដាយប្រាក់ពី DIAA ឆ្នាំ២០១៤ / ២០១៥ / ២០១៦ / ​២០១៧
  • ផលិតចេញពីទឹកដោះគោសុទ្ធអូស្រា្ដលី ១០០%
  • ផលិតដោយបច្ចេកវិទ្យាចុងក្រោយ Wet-Blended Technology
  • ផលិតផលគ្មាន GMO
  • គ្រឿងផ្សំជ្រើសរើសតាមបែបវិទ្យាសាស្រ្ដទំនើបរួមមាន DHA និង AA, LA, អាស៊ីត Linoleic, សារធាតុចិញ្ចឹមតូរីន និងខូលីនដើម្បីជំរុញការលូតលាស់ផ្នែកខួរក្បាលរបស់កុមារ និងបង្កើនការចងចាំ ។
  • សារធាតុ Lutein (វីតាមីនសម្រាប់ភ្នែក) ជួយដល់ការវិវត្តន៍ចក្ខុប្រសាទ
  • សមស្របសម្រាប់កុមារអាយុចាប់ពី ១ឆ្នាំ ដល់ ៣ឆ្នាំ
  • ទម្ងន់សុទ្ធ: ៩០០ក្រាម

Premium Gold សំរាប់កុមារកំពុងលូតលាស់

កុមារដែលកំពុងលូតលាស់មានភាពសកម្ម ចង់ដឹង ចង់ លឺ​ និងឆ្ងល់ច្រើន ។ ជារៀងរាល់ថ្ងៃ ពួកគេធ្វើការស្វែងយល់ពីពិភពលោកថ្មីរបស់ពួកគេ និងទទួលការលូតលាស់ទាំងផ្នែករាងកាយ​ និងស្មារតី។ ការវិវត្តន៍ផ្នែករាងកាយដ៏ឆាប់រហ័សរបស់កុមារទាមទារនូវអាហាររូបត្ថម្ភដ៏ចាំបាច់ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍ និង ត្រូវការនូវធាតុចិញ្ចឹម វីតាមីន និង សារធាតុរ៉ែសំខាន់ៗបំផុតសំរាប់គាំទ្រការលូតលាស់នៃរាងកាយ ការសិក្សា និងការកំសាន្ដ ។

នេះជាមូលហេតុចំបងដែលឪពុកម្ដាយជាច្រើនរូបជ្រើសរើសយកទឹកដោះគោសម្រាប់កុមារ Royal AUSNZ Premium Gold Toddler Milk Drink (លេខ ៣) ដែលសំបូរទៅដោយសារធាតុចិញ្ចឹមដ៏សំបូរបែប តាមរូបមន្ដដែលបានស្រាវជ្រាវបែបវិទ្យាសាស្រ្ដ​សម្រាប់កុមារ និងផលិតឡើងស្របតាមស្ដង់ដារ និងបទដ្ឋានអាហារលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសអូស្រា្ដលី​ដែលផ្ដល់អោយ កុមារ​អាយុ ១ឆ្នាំទៅ ៣ឆ្នាំ នូវសារធាតុផ្សំសំខាន់ៗដែលពួកគេត្រូវការសម្រាប់ចាប់ផ្ដើមជីវិតប្រកបដោយសុខភាពល្អ ។

រូបមន្ដសារធាតិចិញ្ចឹមដ៏ពេញលេញ

ម្សៅទឹកដោះគោសម្រាប់កុមារ Royal AUSNZ Premium Gold Toddler Milk Drink លេខ ៣ ជាផលិតផលសុទ្ធរបស់ប្រទេសអូស្រា្ដលី ដែលសំបូរទៅដោយសារធាតុដែក ស័ង្កសី កាល់ស្យូម វីតាមីន និងសារធាតុរ៉ែជាច្រើន ដើម្បីទ្រទ្រង់ដល់ការវិវត្តន៍ និងការរីកលូតលាស់ប្រកបដោយសុខភាពល្អ ។ វាត្រូវបានផលិតឡើងសមស្របទៅនឹងប្រព័ន្ធរំលាយអាហាររបស់ទារក និងបំញេញតំរូវការសារធាតុចិញ្ចឹមចាំបាច់ដល់កូនតូចៗរបស់លោកអ្នកយ៉ាងពេញលេញ​បំផុត។ 

ដោយត្រូវបានផលិតចេញពីទឹកដោះរបស់គោស្រស់របស់ប្រទេសអូស្រ្ដាលីដែលមានការទទួលស្គាល់ និងសំបូរដោយអាស៊ីតខ្លាញ់ វីតាមីន និងសារធាតុរ៉ែសំខាន់ៗ         ម្សៅទឹកដោះគោ Royal AUSNZ Premium Gold Toddler Milk Drink ​មានភាពងាយស្រួលក្នុងការរំលាយអាហាររបស់ទារក និងមានតុល្យភាពអាហារល្អឥតខ្ចោះក្នុងការផ្ដល់អោយទារកនូវសារធាតុចិញ្ចឹមដ៏ល្អបំផុតស្របទៅតាមស្ដង់ដារចំណីអាហារប្រទេសអូស្រ្ដាលី ដែលត្រួវបានទទួលស្គាល់ជាអន្ដរជាតិក្នុងចំណោមផលិតផលមានគុណភាពខ្ពស់បំផុតលើពិភពលោក ។

ទឹកដោះគោអូស្រ្ដាលីដែលមានគុណភាពខ្ពស់បំផុត

ទឹកដោះគោសម្រាប់កុមារ Royal AUSNZ Premium Gold Toddler Milk Drink លេខ ៣ ជាផលិតផលរបស់ប្រទេសអូស្រា្ដលី ដែលផ្ទុកដោយសារធាតុដែក ស័ង្កសី កាល់ស្យូម វីតាមីន និងសារធាតុរ៉ែជាច្រើន ដើម្បីទ្រទ្រង់ដល់ការវិវត្តន៍ និងការរីកលូតលាស់ប្រកបដោយសុខភាពល្អ ។

ទឹកដោះគោនេះផ្ដល់អោយកុមារតូចៗនូវសមាមាត្រប្រូតេអ៊ីន សារធាតុខ្លាញ់ និង Carbohydrates ដ៏មានតុល្យភាពដើម្បីធានាដល់ការលូតលាស់ និងការវិវត្តន៍ប្រកបដោយសុខភាពល្អក្នុងវដ្ដជីវិតសំខាន់ៗចាប់តាំងពីអាយុ១ឆ្នាំដល់៣ឆ្នាំ។​ សារធាតុផ្សំសំខាន់ៗដែលត្រូវបានជ្រើសរើសបែប វិទ្យាសាស្រ្ដរួមមាន សារធាតុអ៊ីយ៉ូត (Iodine) ដែលជំរុញដល់មុខងារចងចាំ សារធាតុដែក ស័ង្កសី និងវីតាមីន C,A,Dដើម្បីទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំ សារធាតុ Luetin (វីតាមីនសម្រាប់ភ្នែក) ដើម្បីជួយដល់ការវិវត្តន៍ចក្ខុប្រសាទ និងសារធាតុនុយក្លេអូទីត (Nucleotides) ​ដែលមានសមាសធាតុប្រហែលគ្នាទៅនឹងទឹកដោះរបស់ម្ដាយសម្រាប់ជំរុញការលូតលាស់ និងការវិវត្តន៍ជារួម ព្រមទាំងសារធាតុកាល់ស្យូមសម្រាប់ការលូតលាស់របស់ឆ្អឹងផងដែរ ។

 

ទឹកដោះគោសម្រាប់កុមារម៉ាក Royal AUSNZ Premium Gold Toddler Milk Drink

  • សមស្របសម្រាប់កុមារតូចៗអាយុចាប់ពី១ឆ្នាំ ដល់៣ឆ្នាំ
  • ផលិតចេញពីទឹកដោះរបស់គោប្រទេសអូស្រ្ដាលី ១០០%
  • សំបូរទៅដោយវីតាមីន ប្រូតេអ៊ីន និងសារធាតុរ៉ែ
  • ផលិតនៅប្រទេសអូស្រា្ដលីស្របតាមស្ដង់ដារផលិតចំណីអាហារខ្ពស់បំផុត

ការទទួលស្គាល់ Royal AUSNZ

រាល់ផលិតផលរបស់ Royal AUSNZ ទាំងអស់សុទ្ធតែទទួលបានស្ដង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសអូស្រ្ដាលីសម្រាប់ទីផ្សារក្នុងស្រុក ហើយបូកបន្ថែមដោយការទទួលស្គាល់ពី​ AQIS (Australian Quarantine and Inspection Service) សម្រាប់ការនាំចេញទៅលក់ក្រៅប្រទេសអូស្រ្ដាលី។ ផលិតផលរបស់យើងទទួលបាននូវពានរង្វាន់ និងវិញ្ញាបនបត្រជាច្រើនដូចខាងក្រោម:

  • ពានរង្វាន់មេដាយប្រាក់ក្នុងកម្មវិធីប្រកួត DIAA ឆ្នាំ២០១៤ / ២០១៥ / ២០១៦ / ២០១៧
  • វិញ្ញាបនបត្រទំនិញប្រភពដើមប្រទេសអូស្រ្ដាលី
  • វិញ្ញាបនបត្រការលក់លើទីផ្សារពីភពលោក
  • វិញ្ញាបនបត្រផ្នែកសុខភាពដោយនាយកដ្ឋានកសិកម្មប្រទេសអូស្រ្ដាលី
  • ការទទួលស្គាល់ជាផលិតផលប្រទេសអូស្រ្ដាលីជាផ្លូវការ
  • ការទទួលស្គាល់ការផលិតដោយ GMP
  • វិញ្ញាបនបត្រសុខភាពអន្ដោប្រវេសន៍ដោយសាធារណរដ្ឋប្រជាមានិតចិន (ការទទួលស្គាល់ដោយ CIQ)
  • ការទទួលស្គាល់ជាផលិតផល HALAL ពីសមាគមន៏អ៊ីស្លាម
  • ធានារ៉ាប់រងគុណភាពសាធារណ១០លានដុល្លាអូស្រ្ដាលី