ហេតុផល ៣ ធ្វើឲ្យ DJ Nana ក្លាយ​ជាអ្នកតំណាង​ម្សៅទឹកដោះគោអូស្រ្ដាលី ក្រោម​វត្តមាន​ទូតអូស្រ្ដាលី​ប្រចាំកម្ពុជា

លោកស្រី នាង សុវត្ថាណា ហៅ ឌីចេ ណាណា (DJ Nana) ដែលត្រូវបានស្គាល់ថាជាពិធីការនីដ៏មានប្រជាប្រិយភាពដែលពោរពេញទៅដោយចំណេះដឹងមួយរូប ពេលនេះបានក្លាយទៅជាអ្នកតំណាងផលិតផល (Brand Ambassador) របស់ម្សៅទឹកដោះគោអូស្រ្តាលីម៉ាក រ៉ូយ៉ាល់ អ័ស (Royal Ausnz) ជាផ្លូវការហើយ។ នេះបើតាមការប្រកាសរបស់​ក្រុមហ៊ុន Royal Platinum នៅក្នុងពិធីជួបជុំដៃគូចែកចាយទូទាំងប្រទេស កាលពី​យប់ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ នៅសណ្ឋាគារ សូហ្វីតែល ភូកេត្រា ក្រោមអធិបតីភាពរបស់ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៌មានក្នុងពិធីដ៏គួរឲ្យ​ចាប់អារម្មណ៍នេះដែរ​ឌីចេ​ណាណា​បានឲ្យ​ដឹងថា​លោកស្រី​និងស្វាមី​ពិតជាមានកិត្តិយសដោយបានក្លាយខ្លួនជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោអូស្រ្តាលីនេះ​ព្រោះ​រ៉ូយាល់​អ័ស​ជាផលិតផលដែលមានគុណភាពខ្ពស់​គួរ​ឲ្យ​ទុកចិត្តមួយដែលខ្លួនលោកស្រីផ្ទាល់​ក៏ជាអតិជនមួយរូបរបស់ម្សៅទឹកដោះគោនេះផងដែរ។​លោកស្រីបាន​ឲ្យដឹង​ទៀត​ថា​ក្រោយរៀបការរួចលោកស្រី​និងស្វាមីតែងតែយកចិត្តទុកដាក់ក្នុងការត្រៀមខ្លួនយកបុត្រប្រកបដោយសុខភាពល្អ​ហើយលោកស្រីក៏សម្រេច​ចិត្តប្រើប្រាស់ម្សៅទឹកដោះគោរូបមន្តអ្នកម្តាយ​(Royal​Ausnz​Pregnant​Mother)​ដោយសារឃើញពីគុណសម្បត្តិដ៏ច្រើនចំពោះស្រ្តីចាប់តាំងពីត្រៀមខ្លួនពពោះ​រហូតដល់ក្រោយសំរាល។

 

លោក​ជា​ស៊ុនសុព៌ណ​នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន​Royal​Platinum​បានអោយដឹងថា​ក្រុមហ៊ុន​ក៏ដូចជាតំណាងរោងចក្រនៅប្រទេសអូស្រ្តាលី​មានក្តីរីករាយ​ដែលឌីចេ​ណាណា​យល់ព្រមធ្វើជាអ្នកតំណាងផលិតផល​រ៉ូយ៉ាល់​អ័ស។​ការសម្រេច​ចិត្តជ្រើសរើសគាត់ជាអ្នកតំណាងផលិតផលនេះ​ដោយសំអាងទៅលើលក្ខខណ្ឌមួយចំនួនដូចជា៖​ទីមួយដោយសារ​គាត់ជាអតិថិជនពិតប្រាកដដែលកំពុងប្រើប្រាស់ផលិតផលស្រាប់​ទីពីរដោយសារគាត់មានប្រជាប្រិយភាពខាងផ្នែកការងារសង្គម​ពិសេសការផ្តល់ដំបូន្មានល្អៗតាមរយៈវិទ្យុ​និងវីដេអូខ្លីៗ​និងទីបីដោយសារគាត់ផ្តល់ភាពងាយស្រួលក្នុងការធ្វើការជាមួយ។​លោកបន្ថែមទៀតថា​ការចូលរួមរបស់ឌីចេ​ណាណាក្នុងនាមជាអ្នកតំណាងផលិតផល​នឹងជួយផ្តល់ជាទំនុកចិត្តបន្ថែមទៀតដល់អតិថិជន​ក៏ដូចសាខាចែកចាយទូទាំងប្រទេសមកលើ​រ៉ូយ៉ាល់​អ័ស​ហើយគាត់នឹងធ្វើការចែករំលែកចំណេះដឹងក៏ដូចជាបទពិសោធន៍អំពីសុខភាព​និងអាហាររូបត្ថម្ភរបស់ស្រ្តី​ទារកនិងកុមារ​តាមរយៈវីដេអូខ្លីៗដែលផលិតផលឡើងក្នុងគោលបំណងលើកកំពស់ការថែររក្សាសុខភាពដល់ប្រជាជនទូទៅផងដែរ។

សូមបញ្ជាក់ផងដែថា​ម្សៅទឹកដោះគោ​រ៉ូយ៉ាល់​អ័សជាផលិតផលរបស់ប្រទេសអូស្ត្រាលី​ដែលប្រទេសល្បីខាងម្សៅទឹកដោះគោ​និងមានស្តង់ដាចំណីអាហារខ្ពស់បំផុតមួយរបស់ពិភពលោក។​រាល់ផលិតផលនីមួយៗរបស់ក្រុមហ៊ុនត្រូវបានផលិតពីទឹកដោះគោស្រស់​(ព្រោះក្រុមហ៊ុនមានកសិដ្ឋានចិញ្ចឹមគោផ្ទាល់)​ដោយប្រើបច្ចេកវិជ្ជា​ទំនើបឈ្មោះថា​Wet​Blending​Technology​ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់របស់ប្រទេសអូស្រ្តាលី។​គិតមកដល់បចុប្បន្ននេះ​រ៉ូយ៉ាល់​អ័សមានផលិតផលម្សៅទឹកដោះគោសំរាប់គ្រប់វ័យដូចជា​ម្សៅទឹកដោះគោសំរាប់ទារក​កុមារ​មនុស្សពេលវ័យ​មនុស្សចាស់​និងសំរាប់ស្រ្តីពពោះ​ហើយនៅពេលថ្មីៗនេះក្រុមហ៊ុនបានផលិតម្សៅទឹកដោះពពែមួយទៀតសំរាប់ទារក​និងកុមារដែលមានប្រតិកម្មជាមួយទឹកដោះគោ​​ទារក​និងកុមារ​ដែលមានប្រព័ន្ធរំលាយអាហារខ្សោយ​និងទារក​ឬកុមារដែលកើតមិនគ្រប់ខែមិនគ្រប់គីឡូជាដើម។​លើសពីនេះទៀត​ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍​និងផលិតនូវផលិតផលថ្មីមួយចំនួយទៀតដូច​ម្សៅទឹកដោះគោសំរាប់ថែររក្សាសម្រស់ស្ត្រី​ទឹកគ្មានជាតិរ៉ែ​សម្រាប់​ឆុងម្សៅទឹកដោះគោ​និងវីតាមីនសម្រាប់​ទារក​និងកុមារជាច្រើនប្រភេទ​ដែលនឹងមានលើទីផ្សាឆាប់ៗខាងមុខនេះ៕

ប្រភពពី: News Sabay

Close
Close

Sign in

Close

Cart (0)

Cart is empty No products in the cart.



Currency