1. ការពិនិត្យផ្ទៃពោះមានសារះសំខាន់
– ស្វែងរកបញ្ហា និងដោះស្រាយបញ្ហាដែលកើតមានកំឡុងពេល-មានទម្ងន់
– កាត់បន្ថយអត្រាមរណះម្តាយ និងទារក
– បំពេញកង្វះខាតផ្សេងៗមុនសម្រាលរួមទាំងការចាក់វ៉ាក់សាំងបង្ការ

2. ចំនួនដងនៃការពិនិត្យផ្ទៃពោះ
ការពិនិត្យផ្ទៃពោះត្រូវធ្វើជារៀងរាល់ខែ
ផ្ទុយមកវិញយ៉ាងតិចឲ្យបាន ៤ដង មុនសម្រាល (តាមកម្មវិធីបន្តពូជជាតិ)
3. ចាប់ផ្តើមពិនិត្យនៅពេលណា?
នៅពេលបាត់រដូវភ្លាម និងពេលដឹងថាមានកូន

4. អេកូសាស្រ្តត្រូវធ្វើនៅពេលណា?
+ករណីធម្មតា ៣ដង នៅ
* សប្តាហ៍ទី ១២ ៖ អេកូដើម្បីកំណត់ថ្ងៃសម្រាល
*សប្តាហ៍ទី ២២ ៖ អេកូដើម្បីមើលរូបរាង និងអវះយវះទារក
* សប្តាហ៍ទី ៣២ ៖ អេកូដើម្បីកំណត់ទម្ងន់កូន
+ករណីមិនធម្មតាអាចមើលច្រើនជាងនេះ

5. ការពិនិត្យផ្ទៃពោះអាចទៅទទួលសេវានៅមណ្ឌលសុខភាព មន្ទីរពេទ្យ និងជួបជាមួយក្រុមគ្រូពេទ្យឆ្មប ឬវេជ្ជបណ្ឌិតឯកទេសដែលនៅជិតអ្នក។