ស្វែងយល់ពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ទឹកដោះពពែចំពោះទារក

នាពេលបច្ចុប្បន្ននេះ អ្នកម្តាយជាច្រើនបានជ្រើសរើសម្សៅទឹកដោះគោអោយកូនជំនួសអោយការបំបៅកូនដោយទឹកដោះម្តាយ ដោយសារភាពងាយស្រួល ដោយសារអ្នកម្តាយជាច្រើនមានការមមាញឹកក្នុងការងារប្រចាំថ្ងៃ និងដោយសារម្សៅទឹកដោះសព្វថ្ងៃនេះមានគុណភាពល្អប្រសើរជាមុនច្រើន ប៉ុន្តែតើលោកអ្នកមានឆ្ងល់ទេថាហេតុអ្វីបានជាគេជ្រើសរើសទឹកដោះគោ ហើយតើមានទឹកដោះអ្វីផ្សេងទៀតដែលល្អជាងទឹកដោះគោទេ? ចំលើយគឺមានទឹកដោះពពែ ប៉ុន្តែវាមានតំលៃថ្លៃជាងដោយសារពពែមានចំនួតិចជាងគោ ហើយការចិញ្ចឹមពពែ និងការផលិតទឹកដោះពពែមានភាពស្មុគស្មាញជាង។ តើទឹកដោះពពែល្អជាងទឹកដោះគោត្រង់ណា ហើយវាមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពទារក?

  • ងាយស្រួលរំលាយក្នុងប្រព័ន្ធរំលាយអាហារ

ទឹកដោះពពែមានជាតិ Lactose (ជាតិស្ករ) តិចជាងទឹកដោះគោ ដូច្នេះអ្នកដែលបញ្ហាប្រតិកម្មស្ករ (Lactose Intolerance) ដែលមិនអាចទទួនទានទឹកដោះគោបានគួរជ្រើសរើសទឹកដោះពពែជំនួស។ ម៉្យាងទៀតម៉ូលេគុណខ្លាញ់ក្នុងទឹកដោះពពែងាយរលាយ  មានន័យថាពេលអ្នកទឹកដោះពពែចូលទៅដល់ក្រពះ ប្រូតេអ៊ីនទាំងឡាយងាយបំលែងបានលឿននិងងាយស្រួលជាងទឹកដោះគោ ដូច្នេះសំរាប់ទារកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ ឫងាយនឹងមានប្រតិតកម្មជាមួយចំណីអាហារ ជាពិសេសទារកដែលកើតមិនគ្រប់ខែគួរជ្រើសរើសម្សៅទឹកដោះពពែ។

  • សំបូរដោយ កាល់ស្យូម ​ វីតាមីន និង សារធាតុរ៉ែជាច្រើនប្រភេទ

កាល់ស្យូមដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍នឹងថែររក្សាឆ្អឹង ក្រចក មុខងារសាច់ដុំនិងជួយរាងកាយផលិតថាមពល ទឹកដោះពពែសំបូរកាល់ស្យូមជាងទឹកដោះគោប្រមាណ 20% ក្រៅពីនេះ វាក៏សំបូរទៅដោយ ជាតិដែក ម៉ាញ៉េស្យូម អ៊ីយ៉ូដ ផូស្វ័រ និងប៉ូតាស្យូមដែលជួយគ្រប់គ្រងសំពាធឈាម និងបំពេញតំរូវការរបស់រាងកាយទាំងមូលផងដែរ។ ក្រៅពីពីនេះទឹកដោះពពែសំបូរវីតាមីនសេ និងវីតាមីនអា ដែលផ្តល់សំណើមខ្ពស់ដល់ស្បែក ហើយវាមានកំហាប់ PH ស្រដៀងនឹងទឹកដោះមនុស្សដែរ។ ចំពោះលោក លោកស្រីដែលចង់អោយកូនមានស្បែកស្អាតគួរអោយកូនបៅឫទទួលទានទឹកដោះពពែ ឫប្រើសាប៊ូដែលផលិតពីទឹកដោះពពែដែលល្អបំផុតសំរាប់ស្បែកដ៏ក្មេងខ្ចីរបស់ទារក។

  • ងាយបំបែកខ្លាញ់ក្នុងឈាម (Cholesterol)

អាស៊ីតខ្លាញ់ក្នុងទឹកដោះពពែងាយបំបែកហើយវាជួយថែររក្សាសុខភាពរបស់អ្នកតាំងពីក្នុងដល់ក្រៅ។ អាស៊ីតខ្លាញ់ដែលងាយបំបែកនេះធ្វើអោយកំរិតខ្លាញ់មិនល្អក្នុងឈាមទាបបំផុតដោយសារវាងាយបំលែងទៅជាថាមពលដើម្បីបំពេញតំរូវការប្រចាំថ្ងៃរបស់រាងកាយ​ ម្យ៉ាងទៀតវាក៏បានជួយបង្ការជំងឹបេះដូង នឹងត្រូវបានគេយកមកប្រើជាឳសថព្យាបាលជំងឺក្រពះ ពោះវៀនចំពោះមនុស្សពេញវ័យផងដែរ។

  • ទឹកដោះពពែមានសារធាតុប្រតិកម្មតិច

ជាទូទៅទឹកដោះគោមានសារធាតុប្រិតកម្មប្រមាណ 20 មុខផ្សេងគ្នាដែលអាចបង្កអោយមានប្រតិកម្មដល់ប្រព័ន្ធរំលាយទារកដូចជា រលាកពោះវៀន ឈឺពោះ ឫកូរពោះញឹកញាប់ដោយមិនដឹងមូលហេតុ  ហើយបញ្ហានេះអាចនឹងបន្តរហូតដល់ពេញវ័យផងដែរ។ ផ្ទុយទៅវិញទឹកដោះពពែមានសារធាតុប្រតិកម្មទាំងនោះតិច ហើយ សំបូរដោយប្រូតេអ៊ីន A2 Casein ដែលមិនបង្កផលវិបាកដល់ប្រព័ន្ធរំលាយអាហារ ហើយធ្វើអោយវាស្រដៀងបំផុតទៅនឹងទឹកដោះម្តាយ។

  • ជួយជំរុញប្រព័ន្ធភាពស៊ាំរបស់រាងកាយ

ប្រព័ន្ធភាពស៊ាំរបស់ទារកមិនទាន់អភិវឌ្ឍន៍ទាំងស្រុងនោះទេនៅមុនអាយុ 5 ទៅ​ 6 ឆ្នាំ ដែលនេះជាមួលហេតុបណ្តាលអោយទារកងាយនឹងទទួលជំងឺឆ្លងផ្សេងៗ។ ទឹកដោះពពែសំបូរទៅដោយសារធាតុចិញ្ចឹម Selemium ដែលជួយជំរុញប្រព័ន្ធភាពស៊ាំរបស់ទារកទប់ទល់នឹងជំងឺឆ្លង។ លោក​​ លោកស្រីមិនគួរមើលរំលងទឹកដោះពពែនោះទេប្រសិនបើកូនតូចរបស់ខ្លួនឧស្សាហ៍យាយីដោយជំងឺឆ្លងនានាដែលបណ្តាលមកពីមេរោគក្នុងបិរិយាកាសខាងក្រៅ៕​

Close
Close

Sign in

Close

Cart (0)

Cart is empty No products in the cart.



Currency