ម្សៅទឹកដោះគោអូស្រ្តាលីម៉ាក រ៉ូយ៉ាល់ អ័ស (Royal Ausnz) ប្រកាសជាផ្លូវការអ្នកតំណាងផលិតផលប្រចាំប្រទេសកម្ពុជា

រាជធានីភ្នំពេញ៖ក្រុមហ៊ុន Royal Platinum ដែលក្រុមហ៊ុនចែកចាយម្សៅទឹកដោះគោអូស្រ្តាលីម៉ាក រ៉ូយ៉ាល់ អ័ស (Royal Ausnz)​ប្រចាំព្រះរាជណាចក្រកម្ពុជាបានរៀបចំកម្មវិធីជួបជុំតំណាងចែកចាយទូទាំងប្រទេស និង ពិធីប្រកាសអ្នកតំណាងផលិតផល (Brand Ambassador) នៅសណ្ឋាគា សូហ្វីតែល ភូគេត្រា ក្រោមអធិបតីភាព ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា   តំណាងរោងចក្រប្រទេសអូស្ត្រាលី និង ភ្ញៀវកិត្តិយសដែលជាដែគូរពាណិជ្ចកម្ម និងតំណាងសាខាចែកចាយផលិតផលម្សៅទឹកដោះគោនិងទឹកដោះពពែ ម៉ាក រ៉ូយ៉ាល់ អ័ស ប្រកបដោយបរិយាកាសរីករាយ និង ទំនុកចិត្តខ្ពស់។ 

នៅក្នុងកម្មវិធីថ្ងៃនេះ ក្រុមហ៊ុនបានប្រកាសជាផ្លូវការអ្នកតំណាងផលិតផល Royal Ausnz គឺលោកស្រី នាង សុវត្ថាណាហៅ DJ Nana ដែលជាពិធីការនីមានចំណេះដឹងនិង មានប្រជាប្រិយភាពខ្ពស់មួយរូបដែលភាគច្រើនត្រូវបានគេស្គាល់តាមរយះការផលិតកម្មវិធី វិទ្យុ និងវីដេអូអប់រំខ្លីៗជំនួយដល់ការអភិវឌ្ឍន៍ខ្លួន ការថែររក្សារសុខភាព និងការដោះស្រាយវិបត្តិផ្សេងៗផងដែរ។ បន្ទាប់ពីក្លាយខ្លួនទៅជាអ្នកតំណាងផលិតផល Royal Ausnz ហើយ លោកស្រីនឹងបន្តចែករំលែកចំណេះដឹងនិងបទពិសោធន៍ទាក់ទងនឹងការពពោះ ការថែររក្សាសុខភាព ក៏ដូចជាអាហាររូបត្ថម្ភមាតា និងទារក ដើម្បីជាប្រយោជន៍ដល់សារធាណះជនផងដែរ។

លោក ជា ស៊ុនសុព៌ណ​ នាយកគ្រប់គ្រងក្រុមហ៊ុន Royal Platinum បានអោយដឹងថា ចាប់តាំងពីឈានជើងចូលទីផ្សារកាលពីឆ្នាំ ២០១៤​ រហូតមកដល់ពេលបច្នុប្បន្ននេះ ម្សៅទឹកដោះគោម៉ាក រ៉ូយ៉ាល់ អ័ស ទទួលបានទំនុកចិត្ត និងការទទួលស្គាល់ពីអតិថិជនថាជាម្សៅទឹកដោះគោដែលគុណភាពល្អ មានគុណតំលៃអាហាររូបត្ថម្ភខ្ពស់មួយ។ លោកបានអោយដឹងថា​ ការចូលរួមផ្តល់កិត្តិយសពីសំណាក់​ ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយក៏ផ្តល់ជាទំនុកចិត្តខ្ពស់បំផុតមួយដល់អតិថិជនក៏ដូចតំណាងចែកចាយម៉ាកផលិតផល Royal Ausnz ផងដែរ។

ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរ​ចំពោះភាពរីកចំរើននៃ Royal Ausnz ដែលជាម៉ាកផលិតផលសុទ្ធមួយរបស់អូស្រ្តាលីនៅប្រទេសកម្ពុជាក៏ដូចនៅទីផ្សារពិភពលោកហើយអូស្រ្តាលីនឹងបង្កលក្ខណះងាយស្រួលដើម្បីរួមចំណែកអភិវឌ្ឍន៍ទីផ្សារក៏ដូចជាជំរុញការផលិតម្សៅទឹកដោះគោដែលមានគុណភាពខ្ពស់បំផុត។

លោក Michael Butler ដែលជាតំណាងរោងចក្រផលិត ម្សៅទឹកដោះគោ រ៉ូយ៉ាល់ អ័សនៅប្រទេសអូស្ត្រាលី បានអោយដឹងថា រាល់ផលិតផលនីមួយៗរបស់ក្រុមហ៊ុនត្រូវបានផលិតពីទឹកដោះគោស្រស់(ព្រោះក្រុមហ៊ុនមានកសិដ្ឋានចិញ្ចឹមគោផ្ទាល់)​ ដោយប្រើបច្ចេកវិជ្ជា ទំនើបឈ្មោះថា Wet Blending Technology ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់របស់ប្រទេសអូស្រ្តាលីដែលជាប្រទេសល្បីខាងម្សៅទឹកដោះគោ និងជាប្រទេសដែលមានសុវត្តិភាពចំណីអាហារខ្ពស់បំផុតមួយក្នុងពិភពលោក។ គិតមកដល់បចុប្បន្ននេះ រ៉ូយ៉ាល់ អ័សមានផលិតផលម្សៅទឹកដោះគោសំរាប់គ្រប់វ័យដូចជា ម្សៅទឹកដោះគោសំរាប់ទារក កុមារ មនុស្សពេលវ័យ មនុស្សចាស់ និងសំរាប់ស្រ្តីពពោះ ហើយនៅពេលថ្មីៗនេះក្រុមហ៊ុនបានផលិតម្សៅទឹកដោះពពែមួយទៀតសំរាប់ទារក និងកុមារដែលមានប្រតិកម្មជាមួយទឹកដោះគោទារក និងកុមារដែលមានប្រព័ន្ធរំលាយអាហារខ្សោយ និង ទារកឫកុមារដែលកើតមិនគ្រប់ខែមិនគ្រប់គីឡូជាដើម។ លើសពីនេះទៀត ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍និងផលិតនូវផលិតផលថ្មីមួយចំនួយទៀតដូច ម្សៅទឹកដោះគោសំរាប់ថែររក្សាសម្រស់ស្ត្រី ទឹកគ្មានជាតិរ៉ែសំរាប់ឆុងម្សៅទឹកដោះគោ និង វីតាមីនសំរាប់ទារកនិងកុមារជាច្រើនប្រភេទដែលនឹងមានលើទីផ្សាឆាប់ៗខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន និងតំណាងរោងចក្រផលិតនៅប្រទេសអូស្រ្តាលី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា  ចំពោះវត្តមានរបស់លោកកម្មវិធីនេះ និងអគុណ​ លោក លោកស្រីដែលជាតំណាងចែកចាយ Royal Ausnz ទំាងអស់ចំពោះការគាំទ្រ និងកិច្ចសហការល្អដែលជួយជំរុញដល់ការលូតលាស់របស់ម៉ាកផលិតផលអូស្រ្តាលីមួយនេះ។ ក្រុមហ៊ុនក៏សូមថ្លែងអំណរគុណដល់លោកស្រី នាង សុវត្ថាណា និង​ស្វាមី ដែលបានជ្រើសរើសយកម្សៅទឹកដោះគោ រ៉ូយ៉ាល់ អ័ស មកប្រើប្រាស់ និង ធ្វើជាតំណាងផលិតផលផ្ទាល់ផងដែរ៕

ប្រភពពី: Business Cambodia

Close
Close

Sign in

Close

Cart (0)

Cart is empty No products in the cart.



Currency