នៅពេលកូនតូចអាយុបាន 6 ខែ ធ្មេញមុខ 2 ខាងក្រោមចាប់ផ្តើមដុះឡើងហើយ ធ្វើឲ្យកូនតូចមានអារម្មណ៍រមាស់ធ្មេញឃ្នាន់ខ្នាញ់ចង់តែខាំ ដូច្នេះការដែលអ្នកម្តាយប្តល់នូវផ្លែឈើធ្វើជាអាហារបំប៉នដល់កូនតូច គឺជាការជួយជំរុញឲ្យធ្មេញកូនកាន់តែដុះឡើងបានល្អទៀតផង ។
ផ្លែឈើគឺជាវត្ថុតំបូងដែលធ្វើឲ្យកូនតូចបានដឹងពីរសជាតិផ្អែមពីជាតិស្ករ ហ្វ្រ៊ុកតូស ( Fructose ) ដែលមានចំណែកពាក់ព័ន្ធនឹងការវិវឌ្ឍរបស់កូនតូចទាក់ទឹនទៅនឹងការញ៉ាំផ្លែឈើ ដូច្នេះដើម្បីឲ្យដឹងថា តើកូនតូចចាប់អាយុ 6 ខែឡើងទៅត្រូវញ៉ាំផ្លែឈើអ្វីខ្លះនោះ សូមតាមដានជាមួយនិង Baby and Mom ដូចតទៅ ៖
កូនតូចវ័យ 6 ខែ ចាប់ផ្តើមងាយៗជាមួយនឹងផ្លែឈើ 5 មុខ ដូចខាងក្រោម៖
– ផ្លែចេក៖ មានគុណសម្បត្តិងាយរំលាយ មានកាកសសៃអាហារបែបរលាយក្នុងទឹក ជួយក្នុងរឿងបន្ទោបង់ជាពិសេសផ្លែចេកដែលទុំជោរ នឹងមានរសជាតិផ្អែម និងមាន ប៉ូតាស្យូមខ្ពស់ ។
– ផ្លែក្រូច៖ វិតាមីន C នៅក្នុងផ្លែក្រូចជួយក្នុងការបឹតជញ្ជក់យកសារធាតុដែក ពេលដែលអ្នកម្តាយបញ្ចុកក្រូចកូនអាចនឹងឃើញកូនតូចធ្វើភ្នែកព្រិចៗពេលបានដឹងពីរសជាតិហើយ ព្រោះក្រូចមានជាតិអាស៊ីត ស៊ីធ្រីក (CitricAcid)ធ្វើឲ្យមានរសជាតិជូរតិចៗ ហើយសភាវនៃភាពជាអាស៊ីតនេះនឹងជួយឲ្យការរំលាយប្រូតេអ៊ីនពីទឹកដោះ បានកាន់តែល្អ ប្រសើរឡើង។
– ផ្លែឪឡឹក៖ ជាផ្លែឈើដែលមានទឹកច្រើន រសជាតិផ្អែមល្មម ធ្វើឲ្យកូនមានអារម្មណ៍ស្រស់ថ្លា និងជាថ្នាំបន្ទន់លាមក ជួយឲ្យបន្ទោបង់បានស្រួល និងថែមទាំងមានវិតាមីន A ទៀតផង ។
– ផ្លែស្វាយទុំ៖ មានបេតាឃែរ៉ូធីន ជួយបំប៉នខ្សែភ្នែក មានអ៊ែនទីអុកស៊ីឌែនត៍ ជួយការពារការចុះទ្រុឌទ្រោមរបស់កោសិកាទៀតផង ។
– ផ្លែប៊័រ៖ មានសាច់ទន់ មានវិតាមីន E និងអាស៊ីតខ្លាញ់ដែលចាំបាច់ចំពោះរាងកាយ ជាពិសេសបេះដូង តែអ្នកម្តាយមិនគួរឲ្យកូនតូចញ៉ាំច្រើនពេកទេ ព្រោះផ្លែប៊័រជាផ្លែឈើដែលមានជាតិខ្លាញ់ខ្ពស់៕