ឪពុកម្តាយ​ទាំងឡាយ​ត្រូវ​ចងចាំ​ថា កុមារតូចៗមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ខ្លាំងណាស់ ហេតុនេះ​ពួកគេ​អាច​ប្រឈម​នឹង​ជំងឺផ្សេងៗបាន​យ៉ាង​ងាយ​តាមរយៈ​សកម្មភាព​មួយចំនួន​ដែល​ពួកគេ​ធ្វើ​រាល់ថ្ងៃ។ តើ​សកម្មភាព​បែបណា​ទៅ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​កុមារ?

1. យកដៃ​លូក​ច្រមុះ

  • វេជ្ជបណ្ឌិត  John P. Dahl  អ្នកជំនាញ​ផ្នែក​កុមារ​នៅ​ប្រទេស​ឥណ្ឌា​បាន​និយាយថា សកម្មភាព​ប្រើ​ដៃ​លូក ឬ​កេះ​ច្រមុះ​ជា​ញឹកញាប់ អាច​បង្ក​ឲ្យ​ពពួក​បាក់តេរី និង​មេរោគ​ជាច្រើន​នៅ​តោ​ច​ជាប់​ក្នុង​ច្រមុះ ហើយ​អាច​បង្ក​ហានិភ័យ​ហូរ​ឈម​ច្រមុះ​ថែមទៀត។

2. ជ​ញ្ច​ក់ម្រាម​ដៃ

  • យើង​សង្កេតឃើញថា កុមារ​ភាគច្រើន​តែងតែមាន​ទម្លាប់​ជ​ញ្ច​ក់មេ​ដៃ ជាពិសេស​ពេលដែល​ពួកគេ​ស្រេកឃ្លាន​តែម្តង។ ទោះជា​យ៉ាងណា វេជ្ជបណ្ឌិត Jade Miller នៅ​សហរដ្ឋអាមេរិក បាន​លើកឡើងថា ការ​បៀម​ម្រាមដៃ អាចមាន​ផល​អាក្រក់​ដល់​សុខភាព​កុមារ។

នៅពេល​ជញ្ជក់​ម្រាមដៃ កូន​របស់​អ្នក​អាច​កើតមាន​បញ្ហា​ច្រាំង​អណ្តោត បញ្ហា​ក្រ​អូ​មាត់ និង​ធ្មេញ​ជាដើម។ ដូច្នេះ អ្នក​គួរតែ​កែប្រែ​ទម្លាប់​អាក្រក់​មួយ​នេះ ឬ​លាប​របស់ល្វីងៗនៅលើ​ម្រាមដៃ​ដែល​ពួកគេ​ចូលចិត្ត​បៀម៕