ជំងឺកាមរោគ គឺជាជំងឺម្យ៉ាងដែលឆ្លងតាមការរួមភេទជាមួយដៃគូដែលមានផ្ទុកជំងឺដោយមិនបានប្រើប្រាស់វិធីការពារឲ្យបានត្រឹមត្រូវ។ ជំងឺកាមរោគភាគច្រើនមិនអាចឆ្លងតាម ការប្រស្រ័យទាក់ទងគ្នាជាសាធារណៈនៅក្នុងសង្គម ការប្រើប្រាស់បង្គន់ ឬបន្ទប់ទឹកសាធារណៈ ការសួរសុខទុក្ខអ្នកជំងឺ រឺ អោបថើបគ្នា ឬចាប់ដៃគ្នា ការហូបចុករួមគ្នា ឬ រស់នៅផ្ទះជាមួយគ្នា។ ភ្នាក់ងារចំលងជំងឺកាមរោគគឺ តាមការរួមភេទជាមួយដៃគូដែលផ្ទុកមេរោគ ដោយមិនបានការពារ។ ជំងឺកាមរោគត្រូវបានចម្លងបាត់តេរី ឬវីរុសទៅមនុស្សម្នាក់ទៀត។ ជួនកាល សូម្បីតែសត្វល្អិតក៏អាចចំលងមេរោគនេះបានដែរ។
ក្នុងភាសារអងគ្លេស ជំងឺកាមរោគត្រូវបានគេហៅឈ្មោះកាត់ថា STI ឬ STD។ អ្នកជំនាញប្រើប្រាស់ ពាក្យ STIជំនួសពាក្យSTDព្រោះច្រើនSTDមិនបង្ហាញរោគសញ្ញា។ ជំងឺគឺជាអ្វីមួយដែលបណ្តាលអោយមានបញ្ហា ប៉ុន្តែជម្ងឺកាមរោគជាច្រើនសម្ងំក្នុងសារពាង្គកាយស្ងាត់ៗ ដោយមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់។ ក្នុងភាសារខ្មែរ អ្នកជំងឺកាមរោគដែលមិនមានរោគសញ្ញាអ្វីទាំងអស់ត្រូវបានគេហៅថា អ្នកផ្ទុកមេរោគកាមរោគ។
អ្នកផ្ទុកមេរោគកាមរោគ នឹងចំលងមេរោគដល់អ្នកប្រសិនបើអ្នកធ្វើការរូមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ។ ជំងឺកាមរោគអាចឆ្លងដោយឈាម ទឹករង័យ ទឹកកាមជាដើម្បី។ ដូច្នេះ ប្រសិនបើអ្នកធ្វើការរូមភេទដោយប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ ការឆ្លងជំងឺនេះគឺពិតជាតិចតួច ឬមិនឆ្លងទាល់តែសោះ។
ជំងឺកាមរោគនឹងធ្វើអ្វីដល់រាងកាយរបស់អ្នកគឺអាស្រ័យលើប្រភេទនៃជំងឺកាមរោគដែលអ្នកឆ្លង។ ជំងឺកាមរោគខ្លះអាចព្យាបាលបាន និងខ្លះទៀតពិកបាកព្យាបាល ឬអាចគ្រោះថ្នាក់ធ្ងន់ធ្ងរប្រសិនបើព្យាបាលមិនទាន់ពេលវេលា។ ប្រសិនបើអ្នកមិនប្រើប្រាស់ស្រោមអនាម័យទេនោះ អ្នកនឹងឆ្លងមេរោគនេះម្ដងទៀត។ ហើយការព្យាបាលជាថ្មីនិងមិនអាចជាសះស្បើយបានឡើយ ព្រោះមេរោគមានភាពសាំជាមួយថ្នាំរូចទៅហើយ។
ជំងឺកាមរោគខ្លះពុំមានថ្នាំព្យាបាលនោះទេ។ ក្នុងករណីនេះ អ្នកជំងឺបានត្រឺមតែរក្សាសុខភាពអោយបានល្អ និងប្រើប្រាស់ថ្នាំដើម្បីការពារការលូតលាស់មេរោគប៉ុណ្ណោះ។ តែមេរោគស្ថិតក្នុងរាងកាយរបស់អ្នកជានិច្ច។
ជំងឺកាមរោគជាជំងឺដែលបំផ្លាញសារពាង្គកាយខាងក្នុងរបស់អ្នក។ វានឹងធ្វើអោយដំណើរការសរីរាង្គខូចប្រសិនបើអ្នកមិនធ្វើការព្យាបាលទាន់ពេលវេលា។ ដូច្នេះ ពេលដែលអ្នករូមភេទ សូមគិតដល់សុខភាពរបស់អ្នកជាចម្បង។ សូមប្រើប្រាស់ស្រោមអនាម័យជានិច្ច។