ដឹងការពិតហើយ អញ្ចឹងតើទើបស្ត្រីមានផ្ទៃពោះឈឺនោមញឹក

អំឡុងពេលមានផ្ទៃពោះ ស្ត្រីប្រាដកជាចូលបន្ទប់ទឹកញឹកញាប់លើសមនុស្សធម្មតាមួយធ្វេជាពីរ ឬគុណឡើងបីដង។ អ្នកស្រាវជ្រាវបានបង្ហាញថា មូលហេតុចម្បងនៅពីក្រោយបញ្ហាមួយនេះ ដោយសារតែអំឡុងពេលតាំងផ្ទៃពោះ បរិមាណឈាមដែលហូរចូលទៅក្នុងរាងកាយកើនឡើងខ្លាំង ហើយតម្រងនោមនឹងដំណើរការច្រោះសារធាតុរាវកាន់តែច្រើនដែរ។

អាការឈឺបតជើងតូចនេះ តែងតែកើតឡើងជាញឹកញាប់នៅពេលពេលយប់ ដែលក្លាយជាឧបសគ្គដ៏ធំបំផុតក្នុងការគេង សម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ។

មូលហេតុមួយទៀត ដែលបណ្តោលឲ្យស្ត្រីមានផ្ទៃពោះ ចេះតែឈឺនោមញឹកញាប់ នៅពេលដែលកូនក្នុងស្បូនលូតលាស់ចេះតែធំទៅៗ។ ជាទូទៅស្បូនរបស់អ្នកត្រូវដាក់សម្ពាទៅលើសប្លោកនោម ដែលធ្វើឲ្យប្លោកនោមកាន់តែមានចន្លោះតូចទៅៗ ធ្វើឲ្យការច្រោះទឹកនោមឆាប់ពេញជាងធម្មតា។ រោគសញ្ញាទាំងនេះ ភាគច្រើនចាប់ផ្តើមនៅត្រីមាសទី ២ ឬនៅខែទី ៥នៃការមានផ្ទៃពោះ ហើយកាន់តែអាក្រក់ទៅៗនៅត្រីមានទី ៣ និងត្រីមាសចុងក្រោយ៕

Close
Close

Sign in

Close

Cart (0)

Cart is empty No products in the cart.



Currency