ចង់ឲ្យកូនមានសុខភាពល្អ ហាមជក់បារីក្នុងពេលបំបៅដោះ

ផ្សែងបារីពិតជាមានផលប៉ះពាល់អាក្រក់ខ្លាំងណាស់ចំពោះសុខភាពរបស់អ្នកជក់គ្រប់វ័យព្រោះវាអាចបង្កឲ្យកើតជំងឺសួត និងផ្លូវដង្ហើម។ នេះគឺជាផលប៉ះពាល់សម្រាប់យុវវ័យ និងមនុស្សពេញវ័យ ចុះទំរាំតែទារកកំពុងតែបៅដោះទៀតនោះ តើមានផលប៉ះពាល់ខ្លាំងកម្រិតណា។ នេះហើយជាមូលហេតុ ដែលអ្នកម្តាយគួរតែគិតពិចារណាឡើងវិញចំពោះការជក់បារីនៅក្នុងអំឡុងពេលបំបៅដោះកូន។

បើយោងតាមគេហទំព័រ pregnancyvideo បានបង្ហាញថា ជាតិនីកូទីន និងសារធាតុគីមី ដែលត្រូវបានគេរកឃើញនៅក្នុងបារី ស៊ីហ្គា ថ្នាំចុក និងថ្នាំជក់ផ្សេងៗទៀត សុទ្ធតែអាចជ្រាបចូលទៅក្នុងទឹកដោះរបស់អ្នកម្តាយ។ ដូច្នេះ នៅពេលដែលទារកបៅដោះ សារធាតុដ៏មានគ្រោះថ្នាក់ទាំងនោះនឹងផ្ទេរចូលទៅក្នុងខ្លួនទារកដែលមិនដឹងអី ហើយទៅថ្ងៃអនាគត់ពួកគេនឹងកើតមានបញ្ហាសុខភាពផ្សេងៗជាមិនខានឡើយ។

ហេតុដូច្នេះហើយ សូមអ្នកម្តាយគ្រប់រូបគួរតែឈប់ជក់បារី ព្រោះវាមិនត្រឹមតែគ្រោះថ្នាក់ដល់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងមានបញ្ហាដល់កូនថែមទៀត៕

Close
Close

Sign in

Close

Cart (0)

Cart is empty No products in the cart.



Currency