គ​ន្លឹះល្អៗ៥ចំណុច សម្រាប់អ្នកម្តាយ កំពុងពពោះកូនភ្លោះ

ការមានផ្ទៃពោះពិតជាពេលវេលាដ៏អស្ចារ្យបំផុត ហើយកាន់តែអស្ចារ្យជាងនេះទៅទៀត គឺការពពោះកូនភ្លោះ។ ដូច្នេះដើម្បីឲ្យការពពោះនេះប្រកបដោយសុវត្ថិភាព ស្ត្រីគួរតែអនុវត្តតាមការណែនាំរបស់អ្នកជំនាញដូចខាងក្រោម៖

១.ទៅជួបគ្រូពេទ្យឲ្យបានញឹកញាប់

ការមានផ្ទៃពោះកូនភ្លោះ ប្រឈមនឹងហានិភ័យផ្សេងៗខ្លាំងជាងស្ត្រីដែលពពោះកូនធម្មតា ហេតុនេះអ្នកគួរតែទៅជួបគ្រូពេទ្យធ្វើការតាមដានសុខភាពឲ្យបានញឹកញាប់។

២.ជ្រើសរើសកន្លែងកំណើត

អ្នកត្រូវចេះជ្រើសរើសកន្លែងសម្រាលដែលមានទំនុកចិត្ត និងគ្រូពេទ្យប្រកបដោយវិជ្ជាជីវៈខ្ពស់ ទើបការសម្រាលកូនរបស់អ្នកមានសុវត្ថិភាព។

៣.បន្ថែមកាឡូរី

អ្នកម្តាយត្រូវទទួលទានអាហារបន្ថែមកាឡូរីយ៉ាងហោចណាស់ ៦០០កាឡូរីក្នុងមួយថ្ងៃ ទើបអាចបំពេញតម្រូវការរបស់អ្នក ព្រមទាំងកូនក្នុងផ្ទៃបានគ្រប់គ្រាន់។

៤.ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណជាប្រចាំ នឹងជួយឲ្យការមានផ្ទៃពោះរបស់អ្នកមានសុខភាពល្អ ព្រមទាំងការផ្តល់កំណើតមកស្រួលថែមទៀត។

៥.កុំបារម្ភចំពោះទំហំពោះ

ជាធម្មតាអ្នកដែលពពោះកូនភ្លោះមានទំហំធំជាងអ្នកដែលពពោះកូនធម្មតា ដូច្នេះកុំបារម្ភពីបញ្ហានេះខ្លាំងពេក អ្នកគ្រាន់តែសម្រាកឲ្យបានគ្រប់គ្រាន់ និងទៅជួបពេទ្យតាមការណាត់ជាការស្រេច៕

Close
Close

Sign in

Close

Cart (0)

Cart is empty No products in the cart.



Currency